Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង​ល្អ​ស្អាត​គឺ​កើតចេញពី​បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលត្រូវចូលរួមសម្អាតបរិស្ថានជុំវិញខ្លួន

spot_img

តាកែវ​៖ ថ្លែងប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាននៅ​ក្នុង​ការចូលរួម​ទាំងអស់គ្នា​សំអាត​ទីក្រុង​របស់​យើង​នៅ​ព្រឹក​ថ្ងៃទី ២៧ តុលា ២០១៧​នេះ លោក មូល វិចិត្រ អភិបាលក្រុង​ដូន​កែវ​បាន​លើកឡើងថា ទីក្រុង​ល្អ​ស្អាត​គឺ​កើតចេញពី​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើងទាំងអសគ្នា ដែល​ត្រូវ​ចូលរួម​សម្អាត​បរិស្ថាន​នៅ​ជុំវិញខ្លួន ពិសេស​នៅតាម​ទី​សារ​ធា​រណៈ​ផ្លូវថ្នល់ សួនច្បារ និង​គេហដ្ឋាន​របស់ខ្លួន​ផ្ទាល់ ។

​ចំពោះ​ការដើរ​រើស​សម្រាម​នៅក្នុង​ថ្ងៃ​គឺ​ចង់បង្ហាញ​អោយឃើញ​ពី​សកម្មភាព​មួយចំនួន ក៏ដូចជា​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​ការសម្អាត​ទីក្រុង និង​រួមគ្នា​ថែរក្សា​បរិស្ថាន​អោយបាន​ល្អ និង​មាន​អនាម័យ​សម្រាប់​ទីក្រុង​រប​សើ​យើង​។ នៅក្នុង​នោះដែរ​លោក​អភិបាលក្រុង​ដូន​កែវ​ក៏បាន​រំពឹងទុក​ថា ក្រុង​ដូន​កែវ ខេត្តតាកែវ អាច​និង​ទទួលបាន​ផ្ការំដួល ២​ទង ទៅ ៣​ទង លើ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​រួមជាមួយ​និ​អាជ្ញាធរ រួមគ្នា​សម្អាត​ទីក្រុង​របស់ខ្លួន ដើម្បី​ធ្វើការ​ប្រកួតប្រជែង​។

សូមបញ្ជាក់​ផងដែរ​ថា ការចូលរួម​រើស​ម្រាម​នៅ​ព្រឹក​មិញ​នេះ​គឺមាន​ការចូលរួម​ពី​រដ្ឋបាល​ក្រុង​ដូន​កែវ មន្ទីរ​ទេសចរ​ណ៏ មន្ទីរ​បរិស្ថាន និង​ក្រុមយុវជន រួមជាមួយ​បុគ្គលិក​របស់​ធរ​នាគា​ឱក​ទេស Aeon សាខា​ខេត្តតាកែវ​បាន​នាំ​ដើរ​រើស​ម្រាម​នៅ​សួនច្បារ​វិមានឯករាជ្យ​។

​តំណាងអោយ​បុគ្គលិក​ធរ​នាគារ​Aeon បាន​និយាយថា ការចូលរួម​សម្អាត​ទីក្រុង​នេះ​គឺជា​គោល​ការ​ណ៏​របស់​ធានា​គារ​ដែល​តម្រូវអោយ​បុគ្គលិក​ត្រូវ​ចេះ​ចូលរួម​ជួយ​ការងារ​សង្គម ក្នុង​ការងារ​សម្អាត​ទី​ក្រុង​ជា​រៀងរាល់ខែ ។ ដើម្បីអោយ​ទីក្រុង​របស់​យើង​មាន​សោ​ភ័​ណ្ឌ​ភាពល្អ​ស្អាត​នោះ តំណាង​បុគ្គលិក Aeon ក៏បាន​ធ្វើការ​អំពាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​សម្អាត​ទីក្រុង​របស់ខ្លួន​ទាំងអស់គ្នា អោយមាន​បរិស្ថាន​ល្អ​ស្អាត និង​អនាម័យ​៕ តាកែវ​

spot_img
×