Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យ​សម្ភព​សោភា​វះកាត់​សម្រាលកូន​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​

spot_img

​​ភ្នំពេញ ​៖​ មន្ទីរពេទ្យ​សម្ភព​សោភា​បាន​វះកាត់​ស្ត្រី​ម្នាក់​ក្នុង​ពេល​សម្រាលកូន បណ្តាល​ឱ្យ​ហូរ​ឈាម​យ៉ាង​ខ្លាំង​រហូត​ដល់​ស្លាប់​។​
​មុន​ពេល​ជនរងគ្រោះ​ស្លាប់ ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​សម្ភព​សោភា មានការ​ភ័យ​ស្លន់ស្លោ​ដោយ​ទប់​ស្ថានការណ៍​លែង​បាន និង​ចង់​យក​រួច​ខ្លួន​គេ​ពី​ការទទួលខុសត្រូវ ក៏​បាន​បញ្ជូន​ជនរងគ្រោះ​ចេញពី​មន្ទីរពេទ្យ​របស់​ខ្លួន ដោយ​ទៅ​មន្ទីរពេទ្យ​ជប៉ុន​ឲ្យជួយ​សង្គ្រោះ​ជនរងគ្រោះ​បន្ត ប៉ុន្តែ​ស្ថានភាព​ជនរងគ្រោះ​កាន់តែ​ធ្ងន់ធ្ងរ​ជួយ​លែង​បាន ហើយ​បាន​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជប៉ុន​បាន​មួយសន្ទុះ​។ ​​ស្ត្រី​រងគ្រោះ​បាន​ស្លាប់​នៅ​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃ​ទី​២៩ ខែ​មីនា​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ុ ចន្ទ្រា អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​រកា​២ ឃុំរ​កាជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល បាន​ចូល​មក​សម្រាលកូន​ទី​២ នៅ​មន្ទីរពេទ្យ​សម្ព​ព​សោភា កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា ។ ស្ត្រី​ម្នាក់​មាន​អាការៈ​ធ្ងន់ធ្ងរ​ទៅហើយ ពេល​សម្រាលកូន​ទី​២ នៅ​មន្ទីរពេទ្យ​សម្ភព​សោភា ដើម្បី​ផុតពី​ការទទួលខុសត្រូវ គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​សម្ភព​សោភា បាន​បញ្ជូន​ស្ត្រី​រូបនេះ មក​មន្ទីរពេទ្យ​ជប៉ុន តែ​ជា​អកុសល ស្ត្រី​រូប​នេះ​បាន​ស្លាប់ ។ ក្រុមគ្រួសារ​នៃ​សព អះអាងថា ពេល​នេះ​មន្ត្រី​មន្ទីរពេទ្យ​សម្ភព​សោភា​កំពុង​ចរចា​អំពី​សំណង​ជូន​ក្រុមគ្រួសារ​នៃ​សព ដើម្បី​បញ្ចប់រឿង​។​

​ពាក់ព័ន្ធ​ករណី​នេះ មាន​មជ្ឈដ្ឋាន​ទូទៅ បានស្នើ​សូម​ក្រសួងសុខាភិបាល ចាត់វិធានការ​មន្ទីរ​ពេទ្យ និង​លោក​គ្រូពេទ្យ អ្នក​គ្រូពេទ្យ ដែល​គ្មាន​សមត្ថភាព វិជ្ជាជីវៈ​ផង​។ បើ​នៅ​តែ​បណ្តែតបណ្តោយ​ទៀត ច្បាស់​ជា​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ដែល​ជា​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ ធ្លាក់ចុះ និង​អស់ជំនឿ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×