Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់កំពុងនិយាយទូរស័ព្ទសុខៗ ស្រាប់​តែ​បុរស​នេះ​ដើរ​មក​ទាត់​២​ជើង​យ៉ាង​សាហាវ ឃើញ​ហើយ​គួរ​ឲ្យ​ស្លុត​រន្ធត់​ខ្លាំង​ណាស់ (មានវីដេអូ)

spot_img

នេះ​ជា​វីដេអូ​ដ៏​រន្ធត់​មួយ ដែល​បង្ក​រលក​កំហឹង​យ៉ាងខ្លាំង​ក្លា ពី​សំណាក់​ប្រជា​អ៊ី​ន​ធើរ​ណេ​ត ហើយ​ពួកគេ​ក៏​សូម​អំពាវនាវ​ប៉ូលីស​តាម​ស្វែងរក​ចាប់ខ្លួន​បុរស​ម្នាក់ឲ្យខាងតែបាន ដែល​បាន​ប្រើ​អំពើហិង្សា​ទៅលើ​ស្ត្រី​ម្នាក់​យ៉ាង​សាហាវព្រៃផ្សៃ​បែបនេះ ។​

​តាមរយៈ​វីដេអូ​ឃ្លី​បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់ ខណៈ​កំពុងនិយាយ​ទូរស័ព្ទ​សុខៗ ស្រាប់តែ​បុរស​ពាក់អាវ​ពណ៌​លឿង និង​ស្លៀកខោ​ខូវប៊យ​ពណ៌​ខ្មៅ បាន​ដើរ​សំដៅ​និង​ធាត់​គាត់​បំបែក​ជើង​ក្រោម​មួយ​ទំហឹង បណ្តាល​ឲ្យ​គាត់​ផុត​ជំហរ​ផ្អាប់​មុខ​នឹង​ដី​តែម្តង ។ ប៉ុន្តែ ខណៈពេលដែល​បុរស​នេះ បម្រុង​ចាប់​ស្បែក​ខ្លួន​ដែល​របូត ហើយ​ត្រូវ​ស្ត្រី​រងគ្រោះ​ស្រ​វ៉ា​ចាប់ ស្រាប់តែ​រូបគេ​ព្រលែង​១​ជើង​ទៀត ចំ​កណ្តាល​មុខ​របស់គាត់ បណ្តាល​ឲ្យ​គាត់​ដេក​ដួល​ស្តូកស្តឹង​តែម្តង ។​

​វីដេអូ​បន្ទាប់មក ក៏បាន​បង្ហាញ​បុរស​រូបនេះ​ទាញ​ស្បែកជើង​របស់គេ​ដែល​ត្រូវ​ស្ត្រី​រងគ្រោះ​ដណ្តើម យកមក​ពាក់​វិញ ខណៈ​ស្ត្រី​វ័យក្មេង​ម្នាក់ ដែល​ប្រហែល​ត្រូវជា​គូស្នេហ៍ ចូលមក​ឃាត់ និង​ជំរុញ​បុរស​នេះ​ចេញពី​កន្លែងកើតហេតុ ។​

​វីដេអូ​នៃ​ហេតុការណ៍​ដ៏​ស្លុតរន្ធត់​ដែល​ពុំ​ដឹងថា​ជា​ជម្លោះ​រឿង​អ្វី​នេះ ត្រូវបាន​គេ​ជឿជាក់ថា បាន​កើតឡើង​នៅក្នុង​ប្រទេស​ចិន ៕ ចន្ទី​

    

spot_img
×