Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្រុស​របស់​ខ្មាន់កាំភ្លើង​ដែល​សម្លាប់​រង្គាល​នៅ Las Vegas ត្រូវ​ចាប់ខ្លួន និង​ចោទ​ពីបទ​រក្សាទុក​រូប​អាសអាភាស​កុមារ​ជាច្រើន​

spot_img

បងប្រុស​បង្កើត​របស់​ខ្មាន់កាំភ្លើង ដែល​បានធ្វើការ​បាញ់ប្រហារ​លើ​ការប្រគំ​តន្ត្រី​នៅក្នុង​ទីក្រុង Las Vagas កន្លងទៅ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន និង​ធ្វើការ​ចោទប្រកាន់​នៅ​ថ្ងៃ​ពុធ​កន្លងទៅ ពីបទ​រក្សាទុក​រូប​អាសអាភាស​កុមារ​ជាច្រើន​សន្លឹក​។

បើតាម​សេចក្តីប្រកាស​នាយកដ្ឋាន​ប៉ូលីស​ក្រុង Los Angeles បាន​ឲ្យ​ដឹងថា ជនជាប់ចោទ Bruce Paddock អាយុ ៥៩​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​រក្សាទុក​រូបភាព​អាសអាភាស​របស់​កុមារ​ជាង ៦០០​សន្លឹក នឹង​ចោទ​ពីបទ​គេង​ប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ ១៩​ករណី​ទៀត​។​

Bruce Paddock គឺជា​បងប្រុស​របស់ Stephen Paddock ដែលជា​ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់​មនុស្ស​ចំនួន ៥៨​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​រងរបួស​រាប់រ​យ​នាក់ នៅពេល​គាត់​បាញ់រះ​លើ​កន្លែង​ប្រគំ​តន្ត្រី​មួយកន្លែង​កាលពីដើម​ខែតុលា​នេះ​។​

​បើតាម​ឯកសារ​របស់​តុលា ជនជាប់ចោទ Bruce Paddock ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ទីក្រុង Los Angeles ៣​ដង​មកហើយ ហើយ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស​ច្រើន​ករណី រួមមាន ចោរកម្ម និង​ការបំផ្លិចបំផ្លាញ​៕ ដោយ ៖​សុភ័ក្ត្រ​

spot_img
×