Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ស្ត្រី​ថៃ​ម្នាក់ ជួញដូរ​គ្រឿងញៀន​ជិត​២​គីឡូក្រាម​

spot_img

​សៀមរាប ​៖​ នគរបាល​បង្ក្រាប​គ្រឿង​ញៀន ឃាត់ខ្លួន​ស្ត្រី​ជា​ជនជាតិ​ថៃ​ម្នាក់​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ជិត​២​គីឡូក្រាម​នៅ​ម៉ោង​១០៖៤៥​នាទី ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ នា​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​។​

​លោក​ឧត្តមសេនីយ៍ត្រី អ៊ុ អម​រា ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួល​ផែន​បង្ក្រាប​គ្រឿងញៀន បានឲ្យដឹងថា កងកម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ខេត្ត​សៀមរាប និង​គយ​រដ្ឋាករ ច្រកទ្វារ​អន្តរជាតិ​ខេត្តសៀមរាប មន្ទីរ​ប្រឆាំង​គ្រឿងញៀន សម្របសម្រួល ដោយ​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចាប់​ជនសង្ស័យ​ឈ្មោះ NOYSIM ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជាមួយនឹង​ថ្នាំញៀន​១.៦៩២​ក្រាម​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×