ជាឱកាសមួយដ៏កម្រដែលមហាសេដ្ឋីបច្ចេកវិទ្យា Bill Gates បាន Post រូបថតមួយដែលខ្លួនលោកថតជាមួយកូនស្រីពៅ Phoebe លើគេហទំព័រ Facebook ឯកជន។ ភ្លាមៗនោះវាបានទាក់ទាញចំណាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន។
មហាសេដ្ឋី Bill Gates និងកូនស្រី Phoebe
ក្នុងអំឡុងពេល ១០ម៉ោងប៉ុណ្ណោះ ចាប់ផ្តើមពីរូបភាពនេះកាលពីថ្ងៃទី ២៨ មីនា មានមនុស្សប្រមាណ ៥០.០០០ Like សរសើរពីភាពស្រស់ស្អាត និងមុខមានអំណោយទានរបស់នាងតូច Phoebe Adele Gates (ត្រឹមខែកញ្ញា ឆ្នាំនេះ នាងមានអាយុ ១៦ឆ្នាំ)។
អមដោយរូបភាពខាងលើ លោក Gates សរសេរថា កូនស្រីពៅយើងខ្ញុំអានសៀវភៅគ្រប់ប្រភេទ ហើយពួកខ្ញុំគាំទ្រអ្នកនិពន្ធសៀវភៅឈ្មោះ John Green ។
គួររំលឹកថា Phoebe ជាកូនស្រីពៅរបស់គ្រួសារ Gates នាងមានបងស្រីម្នាក់គឺ Jennifer Katharine Gates ដែលឆ្នាំនេះមានអាយុ ២១ឆ្នាំ ៕