Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការ​នាវា​ល្បាត​អាមេរិក​មក​ទស្សនកិច្ច​វៀតណាម និង​ប្រគល់​នាវា​ល្បាត​ល្បឿន​លឿន ៦​គ្រឿង​

spot_img

​អាមេរិក​បាន​ប្រគល់​នាវា​ល្បាត​ល្បឿន​លឿន Metal Shark ឲ្យ​វៀតណាម​ក្នុង​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់​មេ​បញ្ជាការ​ល្បាត​សមុទ្រ​អាមេរិក ។​

​នាវា​ល្បាត​ប្រតិកម្ម​លឿន Metal Shark ដែល​អាមេរិក​ប្រគល់​ឲ្យ​វៀតណាម​

​មេបញ្ជាការ​កង​ល្បាត​ផ្លូវទឹក​អាមេរិក​នាយ​ឧត្តមនាវិ​ករង Fred M. Midgette កំពុង​ធ្វើ​ទស្សនកិច្ច​ដំបូង​មក​កាន់​វៀតណាម គប្បី​ដឹងថា កងកម្លាំង​ល្បាត​របស់​អាមេរិក អូសបន្លាយ​ពី​ផ្លូវ​សមុទ្រ​នៅ​អាមេរិក​ខាងជើង រហូត​ដល់​ភាគ​ខាងកើត​ទ្វីបអាហ្វ្រិក ក្រៅពី​នាវា​ល្បឿន​លឿន​មួយគ្រឿង អាមេរិក​នូវ​ផ្តល់​សម្ភារៈ​និង​បរិក្ខារ​មួយចំនួន​ទៀត​ឲ្យទៅ​គណៈ​បញ្ជាការ​ប៉ូលិស​តំបន់​សមុទ្រ​លេខ ៤ នៅ​កោះ​ត្រល់ ដែល​វៀតណាម​ហៅថា Phu Quoc ។​​

​សម្ភារៈ​បរិក្ខារ​ដែល​ផ្តល់​បន្ថែម​រួម​នឹង​នាវា​ល្បាត​ប្រតិកម្ម​លឿន​ជំនាន់​ថ្មី ៦​គ្រឿង​នោះ មានតម្លៃ ២០​លាន​ដុល្លារ ។​

​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​វៀតណាម Daniel Kritenbrink ថ្លែងថា ៖ “​នា​ហេមន្តរដូវ​ឆ្នាំនេះ យើងខ្ញុំ​មាន​គម្រោង​បើក​ការដ្ឋាន​សាងសង់​ឲ្យ​កងកម្លាំង​ប៉ូលិស​លេខ ៣ នៅ វង់​តាវ ហើយ​នេះ​ពិត​ជា​ព័ត៌មាន​រីករាយ​ដល់​ចំណង​ប្រទេស​ទាំង​ពីរ​។​

​ចំណង​ទាក់ទង​ទ្វេភាគី​អាមេរិក​វៀតណាម បាន​ឆ្ពោះ​កាន់​ទៅកាន់​កម្រិត​ថ្មី​មួយ ជាមួយ​ប្រធានាធិបតី​កំពុងកាន់​អំណាច​បាន​មក​ទស្សនកិច្ច​នៅ​វៀតណាម​ថ្មីៗ​នេះ អតីត​ប្រធានាធិបតី​បា​រ៉ាក់​អូបា​ម៉ាក៏​បាន​មក​ទស្សនកិច្ច​នៅ​ឆ្នាំ ២០១៦ ហើយ​មុន​នោះ​លោក Bill clinton ក៏​បាន​មក​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​ប្រទេស​នេះ​ផងដែរ ។​

​មុន​នោះ​នាវា​ផ្ទុក​យន្តហោះ​អាមេរិក USS Carl Vinson ក៏​បាន​មក​ធ្វើ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ផងដែរ​។៕ សូយន

 

spot_img
×