Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះ​ក្នុង​គ្រួសារ​ញឹកញាប់ ប្អូនថ្លៃ​បាន​យ​កក្តាបន្ទះ វាយ​បងថ្លៃ​ស្លាប់​

spot_img

​កោះកុង ៖ ដោយសារ​ជម្លោះ​ក្នុង​គ្រួសារ ប្អូនថ្លៃ​ប្រុស​បាន​យ​កក្តាបន្ទះ​បោក​ខោ​អាវ វាយ​បងថ្លៃ​ចំ​ចិញ្ចើម ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើត​ហេតុ​កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្រែអំបិល ឃុំ​ស្រែអំបិល ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​។​ ​នគរបាល​មូលដ្ឋាន​ស្រុក​ស្រែអំបិល បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០​ខែ​មីនា​ឆ្នាំ​២០១៨​។​​

ករណី​ឃាតកម្ម​នេះ បង្កឡើង​ដោយ​ឈ្មោះ គេ​ត វ៉ាត ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ បានធ្វើ​សកម្មភាព យក​បន្ទះក្ដារ ជា​ប្រភេទ​ក្ដារបោក​ខោអាវ វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ពេជ្រ គា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ត្រូវជា​សាច់ថ្លៃ​នឹង​គ្នា និង​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា ត្រូវ​ត្រង់​កន្លែង​ចិញ្ចើម បណ្តាលឲ្យ​ស្លាប់ នៅនឹងកន្លែង រួច​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់​។​

​តាម​ការបំភ្លឺ​ពី​អ្នកជិតខាង គ្រួសារ​ទាំង​ពីរ​តែងតែ​មានទំនាស់​គ្នា​ជា​ញឹកញាប់​។​ ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច សព​ប្រគល់ជូន​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

ករណី​នេះ​កម្លាំង​ជំនាញ​យើង កំពុង​ធ្វើ​ការស្រាវជ្រាវ ចាប់ខ្លួន​ជនសង្ស័យ យក​មក​ផ្តន្ទាទោស​តាមច្បាប់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×