Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​គួរឲ្យ​ជឿ កាមេរ៉ា​បាត់​នៅ​សមុទ្រ​ជាង ២​ឆ្នាំ​ហើយ រកឃើញ​វិញ គ្មាន​ចូល​ទឹក​អី​មួយ​ដំណ​ក់​

spot_img

វា​គឺជា​រឿង​មួយ​មិន​គួរឲ្យ​ជឿ និង​សំណាង​បំផុត ក្រោយពេល​កាមេរ៉ា មួយ​គ្រឿង​បាត់​នៅ​សមុទ្រ​​អស់​រយៈពេល​ជាង ២​ឆ្នាំ​ទៅ​ហើយ ត្រូវបាន​គេ​រកឃើញ​វិញ និង​បញ្ជូន​ត្រឡប់​ទៅឲ្យ​ម្ចាស់​ដើម​វិញ​។​​ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។​

​កាមេរ៉ា​នោះ​ត្រូវបាន​គេ​រកឃើញ​នៅ​ឆ្នេរ កោះ​តៃវ៉ាន់ ហើយ​វា​ត្រូវបាន​ព​ពួកគ្រុំ និង​ខ្យង​សមុទ្រ​ដុះ​​ព័ទ្ធជុំវិញ​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​កាមេរ៉ា​នោះ​នៅតែ​អាច​ដំណើរការ​បាន​ដោយសារ​វា​មាន​ប្រព័ន្ធ ការពារ​ទឹក ហើយ​ផ្នែក​ខាងក្នុង​វា​នៅ​ល្អ​ដូចដើម​ដដែល​។​

​កាមេរ៉ា​នោះ ត្រូវបាន​រកឃើញ​ដោយ​កូនសិស្ស​មួយក្រុម និង​គ្រូ​របស់​ពួកគេ​។ គ្រូ​របស់​ពួកគេ​បាន​ព្យាយាម​ស្វែងរក​ម្ចាស់​ដើម ដោយ​បាន​ចែករំលែក​ការរកឃើញ​កាមេរ៉ា​របស់​ពួកគេ​នៅលើ​បណ្តាញ​​ទំនាក់ទំនង​សង្គម ហ្វេ​ស​បុក​។​

​ម៉ា​ស៊ីត​ថត​រូបនេះ ត្រូវបាន​ធ្វើ​បាត់​ដោយ​សិស្ស​មហាវិទ្យាល័យ​ជប៉ុន​ម្នាក់ ដែល​បាន​ធ្វើដំណើរ​កំសាន្ត​នៅ​កោះ Ishigaki (​ផ្នែក​មួយ​នៃ​កោះ Okinawa របស់​ជប៉ុន​) ដែល​មាន​ចំងាយ​ប្រមាណ ២៥០គីឡូម៉ែត្រ​ពី​កោះ​តៃវ៉ាន់​។​

​វា​ធ្វើ​ដំណើរ​រាប់រយ​គីឡូម៉ែត្រ ដោយសារ​កំលាំង​រលក​សមុទ្រ ហើយ​ចុងបញ្ចប់​បាន​មក​ដល់​ឆ្នេរ​តៃវ៉ាន់​៕ សុភ័ក្ត្រ

spot_img
×