Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អ៊ិន សុ​ភិន ប្រតិកម្ម​ភ្លាមៗ ពេល​បុគ្គលិក​ម្នាក់​របស់​លោក​ស​រ​សេរ​រឿង​លុយកាក់​លើ​ហ្វេ​សប៊ុក​

spot_img

​ភ្នំពេញ​-​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​បាន​ផ្ទុះ​ប្រតិកម្ម​ភ្លាមៗ ក្រោយ​មាន​បុគ្គលិក​របស់​ខ្លួន​ម្នាក់ សរសេរ​ហែក​កេរ្តិ៍រឿង​លុយកាក់ ដែល​ខាង​ផលិតកម្ម​មហាហង្ស មិនទាន់​បើក​ប្រាក់ខែ​ឲ្យ ចាប់តាំងពី​ចុងឆ្នាំ​២០១៧​មក​។​

​លោក អ៊ិន សុ​ភិន ម្ចាស់​ផលិតកម្ម​ខាង​លើ​បាន​និយាយថា នេះ​ជា​រឿង​យល់​ច្រឡំ ហើយ​បុគ្គលិក​រូបនេះ បាន​សុំទោស​ភ្លាមៗ​បន្ទាប់ពី​លោក​ចេញ​ប្រតិកម្ម​។​ផលិតករ​រូបនេះ​បានបញ្ជាក់​ថា​៖ ”​គាត់​អត់​បាន​កត់ចំណាំ​ខ្លួនឯង​ច្បាស់លាស់​ពី​ការបើក​មុន ឬ​ក្រោយ ដល់​ចឹង​ទៅ​គាត់​យល់​ថា​មិនទាន់បើក​ឱ្យ​គាត់​។ នេះ​ជា​រឿង​យល់​ច្រឡំ​នឹង ដល់​ខ្ញុំ​ប្រតិកម្ម ទើប​គាត់​សុំទោស​”​។​

​ក្រោយ​ប្រតិកម្មភា្ល​មៗ​ពី​ម្ចាស់​ផលិតកម្ម បុគ្គលិក​រូបនោះ បាន​សរសេរ​សុំទោស​វិញ​ដោយ​លើកឡើងថា ខ្ញុំ ជន សុជាតិ ខ្ញុំបាទ​សុំទោស​ដែល​ខ្ញុំបាទ​បាន​ផុស​កន្លងមក ដែល​យក​ផលិតកម្ម (​មហា​ហង្ស​) មក​លេងសើច ដែល​ធ្វើអោយ​ប៉ះពាល់​ដល់​កិត្តិយស​ផលិតកម្ម​មហាហង្ស ហើយ​ខ្ញុំ​មាន​វិប្បដិសារី ដែល​បាន​ធ្វើ​កំហុស​ដ៍​ធំ​នេះ នេះ​ជា​ការ​យល់​ខុស និង​ច្រលំ​របស់ខ្ញុំ​បាទទេ ហើយ​សូម​សន្យាថា មិនអោយ​មាន​រឿង​បែបនេះ កើតឡើង​ជា​ដាច់ខាត​។ សូម​ទទួល​ការគោរព​ដ៏​ខ្ពង់ខ្ពស់​អំពី​ខ្ញុំបាទ​”​។​

​សូម​រំលឹក​ថា នៅមុន​ប្រកាស​សុំ​ទោស​ជា​សាធារណៈ​លោក ជន សុជាតិ បាន​សរសេរ​បង្ហោះ​ថា សួស្តី​ផលិតកម្ម​មហា​ហ្ស តើ​ក្រុមហ៊ុន​ចំណាយលុយ​ច្រើន​ណាស់​មែន​ទេ សម្រាប់​ថត​រឿង បានជា​ខ្វះ​លុយ​បើក​អោយ​ខ្ញុំ​ត្រឹមតែ​៤៥០$ សុំទោស​ខ្ញុំ​មិន​ចង់​ធ្វើបែបនេះ​ទេ តែ​តាំងពី​ខែមិថុនា ឆ្នាំ​២០១៧ រហូតមក​ទល់​នឹង​ឆ្នាំ​២០១៨ ខែ​មីនា ថ្ងៃទី​២៨​ហើយ ពេល​ដែល​ខ្ញុំ​ទៅ​បើ​កលុយ​ម្ដងៗ បុគ្គលិក​ឆ្លើយ​ដោះសារ​រហូត​…”​។​

​លោក អ៊ិន សុ​ភិន ទទួលស្គាល់ថា កន្លង​ទៅ​ផលិតកម្ម របស់ខ្លួន​ពិតជា​មាន​ការយឺតយ៉ាវ​ខ្លះៗ​មែន​ពី​រឿង​ប្រាក់ខែ ព្រោះ​តែ​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ខ្លះ​បាន​ទិញ​រឿង​ផលិតកម្ម មហាហង្ស​មាន​ការយឺតយ៉ាវ​ដូច​គ្នា​ទើប​លោក បន្ត​យឺត​ដែរ​ក្នុង​ការបើក​ប្រាក់ខែ​នេះ​។ ក៏ប៉ុន្តែ​មិន​បាន​យឺត​ដូច​ការលើកឡើង​ពី​សំណាក់​លោក ជន សុជាតិ រហូត​តាំងពី​ខែ មិថុនា ឆ្នាំ​២០១៧​នោះទេ​៕​ ​ដោយ​-​គីម​ស្រីរ័ត្ន​

spot_img
×