Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ក្រាន​ពោធិ៍​សែនជ័យ នឹង​មាន​តារា​ជាង​១០០​ដួង​ចូលរួម​

spot_img

​​ក្រុម​សិល្បៈករ សិល្បការិនី​ប្រមាណ ១០០​នាក់​នឹង​ពួតដៃគ្នា ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​សង្ក្រាន​ពោ​ធិ៍សែន​ជ័យ​​ឆ្នាំនេះ កក្រើក​ជាង​បណ្ដា​ឆ្នាំមុនៗ​។ ក្រុម​សិល្បករ សិល្បការិនី​ទាំងអស់​បាន​បញ្ជាក់ថា​ពួកគេ​បាន​ត្រៀម​ខ្លួន​រួចរាល់​​អស់ហើយ ដើម្បី​ធ្វើ​យ៉ាងណា ញ៉ាំង​ក្នុង​វិធី​ទាំងមូល​កាន់តែ​សប្បាយរីករាយ នា​ចុង​ខែ​មីនា​នេះ​។​

​លោក​ផាត់ តារា​រដ្ឋ ស្ថាបនិក ”​គ្រួសារ​តារា​កម្ពុជា​” ដែលជា​អ្នក​គៀងគរ​មិត្ត​សិល្បករ សិល្បៈការិនី​ចូលរួម​​ព្រឹត្តិការណ៍​នេះ បាន​លើក ឡើង​ថា ដោយ​យល់ឃើញ​ថា​កម្មវិធី​មាន​សារសំខាន់​ខ្លាំង​ទើប​តារា​ម្នាក់ៗ​លះបង់​​ពេលវេលា​ផ្តាល់ខ្លួន ដោយ​មិន​គិត​ប្រាក់ ដើម្បី​ចូលរួម​កម្មវិធី​មួយ​នេះ​។​

​លោក​ថា​មិត្ត​សិល្បៈករ សិល្បការិនី​រួមមាន​ដូចជា តារា​ចម្រៀង​ល្បីៗ តារា​កំប្លែង ពិធីករ​ពិធី​ការិនី​ឆ្នើមៗ​​និង​តារា​ចម្រៀង​មក​ពី​កម្មវិធី Cambodian Idol , The Voice Cambodia, និង​ម្ចាស់​បទ Original Song របស់​ក្រុម​ខ្លួន​​រហូតដល់​ជាង​១០០​នាក់​ឯណោះ បាន​ស្ម័គ្រចិត្ត​ចូលរួម​នៅក្នុង​ពិធី​នេះ​។ តារា​ទាំងនោះ ក៏​បាន​ត្រៀម​ខ្លួន​បង្ហាញ​​នូវ​ទម្រង់​វប្បធម៌​សំខាន់ៗ បន្ថែម​ពីលើ​ការ​ច្រៀង​សប្បាយៗ ដើម្បី​អោយ​បងប្អូន​បាន​រាំ​លេង​។​

​ក្រៅតែពី​ការប្រគំ​តន្ត្រី​របស់​មិត្ត​សិល្បករ ព្រឹត្តិការណ៍​នេះ​ក៏​មាន​កម្មវិធី​ផ្សេងៗ​ទៀត​ដូចជា​​ការលែង​ល្បែង​ប្រជាប្រិយ​ខ្មែរ ការតាំង ​ពិព័រណ៌ស្នា​ដៃ​កូនខ្មែរ ការប្រណាំង​រទេះ ការបង្ហាញ​ក្បាច់​ប្រដាល់​​នៅលើ​សង្វៀន និង​ការប្រលង​បវរកញ្ញា​វ័យ​៦០​ឆ្នាំ​ជា​។ ព្រឹត្តិការណ៍​សង្ក្រាន​ក្នុងឆ្នាំនេះ ក៏​រំពឹងថា​នឹងមាន​​មនុស្ស​ចូលរួម​ទស្សនា​តាំងពី​កម្មវិធី​ពេល​ព្រឹក​រហូតដល់​យប់​រំលង​អាធ្រា​តុយ៉ាង​កកកុញ​ផងដែ​រ ដោយសារ​​តែ​ទីតាំង​នោះ​ជា​ប្រជុំជន​រោងចក្រ ជាពិសេស​គឺ​ក្រុមកម្មករ​រស់នៅ​តំបន់​ចោមចៅ​តែម្ដង​៕​ ដោយ​-​គីម ស្រីរ័ត្ន​

 

spot_img
×