Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនទាន់បាន​អាសនៈ​ផង មាន​មន្ត្រី​គណបក្ស​ហ្វ៊ុន​ស៊ិន ខ្លះ​ជ្រួលច្របល់

spot_img

​ខណៈដែល​អាសនៈ​បែងចែក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់បាន​ផង មាន​មន្ត្រី​គណបក្ស​ហ្វ៊ុន​ស៊ិន​មួយចំនួន​ជ្រួលច្របល​ល់​រត់ការ​ចង់បាន​តំណែង​បាត់ទៅហើយ​។​

​នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្វើ​សន្និសីទកាសែត​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា និង​អំពី​ការទទួលយក​អាសនៈ​ដែល​បែងចែក​។ ស​ន្និ​សី​កាសែត​នេះ ធ្វើ​នៅ​ទីស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជ្រោយចង្វារ​។​

​លោក​ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ថ្លែងថា សន្និសីទ​នេះ​ទាក់ទង​ការប្តឹង​លោក​លឺ ឡាយស្រេង ប្រមាថ​ព្រះ​ចេស្តារ​ព្រះមហាក្សត្រ និង​មួរ​បង្កាច់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទទួល​លុយ​១​លាន​ដុល្លារ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន យកមកចែក​គ្នា​បាន​ម្នាក់​២​ម៉ឺន​ដុល្លារ​។ ដោយ​លោក​បញ្ជាក់ថា ព្រះអង្គ​មិនដែល​យកលុយ​ពី​អ្នកណា​ទេ និង​អត់​បានទទួល​សំណូក​មកពីណា​ទេ​គឺ​តាម​លទ្ធភាព​គណបក្ស​។​

​អ្នកនាំពាក្យ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន​បញ្ជាក់ថា គណបក្ស ហ្វ៊ុនស៊ិនប៉ិច នឹង​ទទួលយក​ការបែងចែក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ពីព្រោះ​ច្បាប់​មាន​អស់ហើយ​។ លោក​បញ្ជាក់ថា មិនមាន​មន្ត្រី​ណា​រត់ការ​ចង់បាន​តំណែង​តំណាងរាស្ត្រ​នោះទេ ហើយ​អ្នកណា​ដែល​ហ៊ាន​បង្កបញ្ហា​រឿង​រត់ការ​នេះ គឺ​មន្ត្រី​នោះ​នឹង​យកមក​ទុក​មួយកន្លែង​។ ពីព្រោះ​សម្តេចក្រុមព្រះ មានច្បាប់​ទម្លាប់​ច្បាស់លាស់​៕ ដោយ ៖ មុនីរាជ​

spot_img
×