Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេខ្លោង​ចែកចាយ​គ្រឿងញៀន ២​នាក់​ត្រូវ​បង្ក្រាប​

spot_img

​កំពង់ស្ពឺ ៖ មេខ្លោង​ចែកចាយ​គ្រឿងញៀន ដ៏​សកម្ម​ម្នាក់​និង​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ត្រូវ​បាន​បង្ក្រាប​ដោយ​នគរបាល នៅ​ថ្ងៃ​ទី​២៩​ខែ​មីនា​ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩និង៣៥​នាទី​នៅ​ចំណុច​លើ​ថ្នល់​រទេះភ្លើង ភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ។​

​កំលាំង នគរបាល​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច បាន​ចុះ​បង្ក្រាប​មុខសញ្ញា​និង ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ២​នាក់ គឺ​១ ឈ្មោះ ហូ ធា​នី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង មុខរបរ​មិន​ពិតប្រាកដ​។​

២ ឈ្មោះ ជា សុភា ភេទ​ស្រី អាយុ​២៨​ឆ្នាំ​មាន​ទីលំនៅ​មិន​ពិតប្រាកដ ស្នាក់​នៅ​លើ​ផ្លូវ​រថភ្លើង ភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំ ស្រួច​។ ដកហូត​បាន​វត្ថុតាង​រួមមាន ៖ គ្រឿងញៀន​ចំនួន ១៨ កញ្ចប់ មធ្យម​០២ តូច​១៦ ដែកកេះ​ហ្គាស់ ០៦ ថង់​សម្រាប់​ច្រក​គ្រឿង ញៀន​០២ ដុំ កន្ត្រៃ​ដែក ០២ ទុយោ​កែច្នៃ​សម្រាប់​ច្រក​គ្រឿងញៀន ០៣ ទូរស័ព្ទដៃ​ចាស់ៗ ០៤ គ្រឿង លុយ​ខ្មែរ ១៣ ០០០​រៀល និង​ឧប្បករណ៍​សំរាប់​ជក់​គ្រឿងញៀន មួយចំនួន​។​

​ក្រោយ​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​ទាំង​ពីរ ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ចំនួន ១៨ កញ្ចប់ ខ្លួន​បាន​ទិញ ពី​ឈ្មោះ ជឿ​ង លី​ឃៀង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ​រស់នៅ​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ។ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨ និង​១០​នាទី ដោយ​មាន​កិច្ចសហការ​ពី​កំលាំង​គ្រប់​ជំនាញ​បាន​បន្ត​ទៅ​ធ្វើ​ការឃាត់​ជនសង្ស័យ​ឈ្មោះ ជឿ​ង លី​ឃឿង នៅ ក្នុងផ្ទះ​របស់​ខ្លួន ផ្សារ​ត្រពាំង​ក្រឡឹង សូមបញ្ជាក់​ថា ឈ្មោះ​ថា​ឈ្មោះ​ជឿ​ង លី​ឃៀង មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួួន លេខ ៩០/២០១៧ ចេញ​ដោយ​លោក ស៊ឹង វុទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ចុះ​ថ្ងៃ​ទី​២៨​ខែ​មីនា​ឆ្នាំ​២០១៧ ពី​បទ​រក្សាទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ប្រព្រិត្តនៅ​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច កាលពី​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៦​។​

ករណី​ខាងលើ ជំនាញ​បាន​បញ្ជូន​ទៅ​ការិយាល័យ​គ្រឿងញៀន​ខេត្ត កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​បន្ដ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×