Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​ត្រកូល​ស៊ីណា​វ៉ា​ណា​ត្រា ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ទាំង​ពីរ​រូប បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ប្រទេស​ជប៉ុន​

spot_img

​លោក​ថាក់ស៊ីន និង​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ត្រូវបាន​គេ​ឃើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​តូ​ក្យូប្រទេស​ជប៉ុន​ថ្ងៃទី ២៩ មីនា -​នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន NHK ។​

​បងប្អូន​ត្រកូល​ស៊ីណាវ៉ាត្រា​ទាំង​ពីរ​រូប​ចូលរួម​ព្រឹត្តិការណ៍​មួយ​នៅ​តូ​ត្យូ​

NHK បាន​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​បណ្តោះអាសន្ន​ថៃ ឲ្យដឹងថា លោក​ថាក់ស៊ីន និង​ប្អូនស្រី​យី​ង​ឡាក់ ត្រូវបាន​គេ​ឃើញ​នៅក្នុង​ពិធី​ជួបជុំ​មួយ​នៅ​តូ​ក្យូ កាល​ពី​ម្សិលមិញ ហើយ​ពួកគេ​គ្មាន​បំណង​គេចចេញ​ពី​កាមេរ៉ា​អ្នកសារព័ត៌មាន​ឡើយ ទោះ​យ៉ាងនេះក្តី​ប្រភព​ព័ត៌មាន​ខាងលើ​ពុំបាន​បញ្ជាក់ថា នោះ​ជា​ព្រឹត្តិការណ៍​អ្វី​។​

​អ្នកនាំពាក្យ​ដដែល​និយាយថា រដ្ឋាភិបាល​ថៃ​ជឿថា ជប៉ុន​នឹង​ពុំ​អនុញ្ញាត​ឲ្យ​អតីតនាយ​ករដ្ឋមន្ត្រី​ថៃ​ទាំង​ពីរ​នាក់​បងប្អូន​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ប្រទេស​របស់​ខ្លួន ព្រោះ​វា​អាច​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ការទូត​ទ្វេភាគី​។​

​កាលពី​ខែ​មុន​ឧបនាយករដ្ឋមន្ត្រី​បានឲ្យដឹងថា លោក​ថាក់​ស៊ីន​និង​អ្នកស្រី​យី​ង​ឡាក់ បាន​មាន​វត្តមាន​នៅ​ជប៉ុន​នា​អំឡុង​ខែ​កុម្ភៈ​។ រដ្ឋាភិបាល​ថៃ​កំពុង​បន្ត​ប្រមែប្រមូល​ព័ត៌មាន​អំពី​ពួកគេ បន្ទាប់​ពី​ព័ត៌មាន​សង្គម​លេចឡើង​នូវ​រូបភាព​បាន​បង្ហាញឲ្យឃើញថា អ្នកស្រី​យី​ង​ឡាក់​កំពុង​ទិញ​របស់​របរ​នៅ​ទីក្រុង​ឡុងដ៍ និង​ហុងកុង ៕ សូ​យ​ន​

spot_img
×