Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ទទួល​ជោគជ័យ​ផ្នែក​បោសសម្អាត​មីន​

spot_img

ភ្នំពេញ ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​គ្រូ​បង្គោល​ជំនាញ​បោសំ​អា​តមីន​ថ្នាក់​អាស៊ាន​និង​តំបន់​សម្រាប់​ប្រតិបត្តិការ​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​(.​អ​.​ស​.​ប​.)(Closing ceremony of training of trainers on technical demining at ASEAN and Regional Level for UNPKO)​នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ ២០១៨ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា កម្ពុជា​បាន​ប្រែក្លាយ ទៅ​ជា​ប្រទេស ដែល​បទពិសោធន៍ មាន​សមត្ថភាព បោសសម្អាត​មីន និង​បានប្រែក្លាយ​ទៅជា​ប្រទេស ដែល​ហ្វឹកហ្វឺន​គ្រូ​បង្គោល​បោស សម្អាត​មីន​ដល់​សិក្ខាកាម​នៅក្នុង​តំបន់​និង​ពិភពលោក ព្រមទាំង​បាន​បញ្ជូន​កងកម្លាំងរ​បស់​ខ្លួន ទៅ​បំពេញ​បេសកកម្ម​នៅ​តាម​ប្រទេស​នានា ដែល​រងគ្រោះ​ដោយសារ​គ្រាប់មីន​ជា​បន្តបន្ទាប់​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា បច្ចុប្បន្ននេះ កិត្តិយស​កម្ពុជា បានសម្រេច​ដោយ​ជោគជ័យ ដោយ​បាន​ប្រែក្លាយ​ជា មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​គ្រូ​បង្គោល​មួយ ដែល​ជា​មោទនភាព​ពិភពលោក​មិន​ត្រឹម​តែ​ទទួលស្គាល់​សមត្ថភាព ផ្នែក​បោសសម្អាត​មីន​របស់​កម្ពុជា មិនមែន​ត្រឹមតែ​ប្រទេស​របស់​ខ្លួន​នោះ​ទេ គឺ​បាន​រីក​សោះ​សាយ ទៅ​ដល់​បណ្តា​ប្រទេស​មួយចំនួន​ដែល​កម្ពុជា បាន​បញ្ជូន​កងកម្លាំង​របស់ខ្លួន ទៅ​បំពេញ​ភារកិច្ច ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្តថា កងកម្លាំង​របស់​កម្ពុ​ជា ដែល​បាន​បំពេញ​បេសកកម្ម​របស់​ខ្លួន នៅតាម​បណ្តា​ប្រទេស​ទាំងនោះ តែងតែ​ទទួល បាន​នូវ​ការ​កោត​ស​សើរ​យ៉ាងខ្លាំង​ពី​សំណាក់​បរទេស​ថា ពោរពេញ​ទៅដោយ​បទពិសោធន៍ និង​សមត្ថភាព​ខ្ពស់​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×