Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​៣​គ្រឿង​បុក​គ្នា ស្លាប់​៣​នាក់ របួស​ធ្ងន់​ស្រាល ៥​នាក់

spot_img

ត្បូងឃ្មុំ ៖ ករណី​គ្រោះថ្នាក់​ចរាចរ​រថយន្ត​៣​គ្រឿង​បុក​គ្នា បណ្តាលឲ្យ​មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង និង​មនុស្ស​៥​នាក់​ទៀត​បាន​របួសធ្ងន់​ស្រាល នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៨ ចំណុច​គីឡូម៉ែត្រ​លេខ​១៣៦-១៣៧ ស្ថិតនៅ​ភូមិ​អូរ​ព្រិច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​នេះ គឺ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុង ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ណន ម៉ោង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ស្លា ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ របួសធ្ងន់ និង​អ្នករួមដំណើរ​ចំនួន​០២​នាក់ ទី​១-​ឈ្មោះ ពេជ្រ ភារុន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ ទី​២-​ឈ្មោះ វ៉េ​ត ឌឹ​ក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ របួសធ្ងន់ ទាំង​បី​នាក់​មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។ រីឯ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ទី​តាន់ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2M-2984 បើកបរ​ដោយ​ឈ្មោះ ឱក លន់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​សេរី​សុខា ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ របួសធ្ងន់ និង​អ្នករួមដំណើរ​ចំនួន​២​នាក់ ទី​១-​ឈ្មោះ សុ​ត សម្បត្តិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ របួសស្រាល ទី​២-​ឈ្មោះ ឡា​ញ់ តុល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ គ្មាន​របួស ទាំង​បី​នាក់​មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។​

ចំណែក រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-9856 បើកបរ​ដោយ​ឈ្មោះ ឆាយ ចន្ថា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ស្លាប់​នៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ​ចំនួន​២​នាក់ ទី​១-​ឈ្មោះ ណាក់ រ័ត្ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ ទី​២-​ឈ្មោះ ឈុំ ឆុន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ របួសធ្ងន់ ទាំង​បី​នាក់​មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។​

​សមត្ថកិច្ច បានឲ្យដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ទី​តាន់ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-2984 បាន​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​សាំ​យ៉ុង ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-9856 ដែល​កំពុង​បើក​ពី​ក្រែក ទៅ​ខេត្ត​ព្រៃវែង ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុចកើតហេតុ បាន​បុក​រថយន្ត​ម៉ាក​ទី​តាន់​ពីក្រោយ​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា ហើយ​រថយន្ត​ម៉ាក​ទី​តាន់​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​លឿង ដែល​កំពុង​បើក​បរ​បញ្ច្រាស​ទិស​ពី​ព្រៃវែង មក​ក្រែក​។ ខូចខាត​រថយន្ត​ទាំង​៣​គ្រឿង កម្រិតធ្ងន់​។ សមត្ថកិច្ច បានបញ្ជាក់​មូលហេតុ​ថា​ករណីនេះ​កើតឡើង​មក​ពី​រថយន្ត​សាំ​យ៉ុង ពណ៌​ស ប្រើប្រាស់​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ៕​ដោយ ៖ បញ្ហាស័ក្តិ

  

spot_img
×