Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​ជនជាតិដើម​ព្នង​ស្រុក​កោះ​ញែក​អះអាងថា ការរត់ពន្ធ​ឈើប្រណិត​និង​សត្វព្រៃ​កម្រ​ទៅ​ក្រៅ​ប្រទេស​បន្ត​កើតមាន​ពេញបន្ទុក (Video inside)

spot_img

ខេត្ត​មណ្ឌលគិរី​ ៖ ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង រស់នៅ​ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី បាន​អះអាង​ថា បទល្មើស​រត់ពន្ធ​ឈើប្រណិត និង​សត្វព្រៃ​កម្រ នាំចេញ​ទៅ​ក្រៅប្រទេស​ខុសច្បាប់ នៅតែ​បន្ត​កើត​មាន​ពេញបន្ទុក និង​យ​គ្មាន​ការទប់ស្កាត់​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​នោះ​ទេ​។ សហគមន៍​ពលរដ្ឋ អះអាងថា បទល្មើស​រត់ពន្ធ​ឈើ និង​សត្វព្រៃ​កើតឡើង​ជា​ច្រើន​ឆ្នាំ​ណាស់​មកហើយៗ សមត្ថកិច្ច​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព​នោះ​ទេ​នា​ពេលកន្លងមក​។ ជាក់ស្តែង​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ បាន​បន្ត​កើតមាន​អនាធិប្បតេយ្យ មកដល់​ពេល​បច្ចុប្បន្ន​នេះ​។ ក្នុងនោះ ឈើ​ប្រណិត និង សត្វព្រៃ​កម្រ ក៏​កំពុង​ប្រឈម​ឈានទៅរក​ការ​ផុត​ពូជ​ក្នុងពេល​ដ៏​ឆាប់​ខាងមុខ​។​

ប្រជា​សហគមន៍រ​យ៉ បាន​អះ​ទៀត​អាង​ថា មាន​កត្តា​ជាច្រើន​ដែល​ធ្វើឱ្យ​ឈើ​ប្រណិត ឬ​ឈើ​កម្រ និង​ពពួក​សត្វព្រៃ​កម្រ​មួយ​ចំនួន​ត្រូវ​ផុត​ពូជ និង​ឈាន​ទៅ​ផុត​ពូជ​នាពេលខាងមុខ គឺ​ដោយសារ​ការកាប់បំផ្លាញ​ព្រៃឈើ ដើម្បី​យក​ឈើ​ធ្វើ​អាជីវកម្ម និង​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ជាដើម​។ បញ្ហា​ប្រឈម​ទាំងនោះ​ក៏​រាប់បញ្ចូល ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន និង​ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ប្រជាពលរដ្ឋ ដោយ​មិន​បាន​សិក្សា​ពី​ផលប៉ះពាល់​ឲ្យបាន​ត្រឹមត្រូវ​ជា​មុន​។ ការឈូសឆាយដី​ព្រៃ​ធ្វើ​ចម្ការ និង​ការកាប់​ឈើ​ធ្វើ​អាជីវកម្ម ដែល​ធ្វើឲ្យ​សត្វព្រៃ​បាត់បង់​ជម្រក​។ បន្ថែម​លើ​នេះ ការបាញ់​សត្វព្រៃ​ធ្វើ​អាជីវកម្ម និង​មាន​អំពើពុករលួយ គឺ​ជា​ដើម​ហេតុ​នាំ​ឲ្យ​ឈើប្រណិត និង​សត្វព្រៃ​កម្រ​មួយ​ចំនួន​ប្រឈម​ក្តីវិនាស​ហិនហោ​ច​ពី​ខេត្ត​មណ្ឌល​គី​រី​នា​ថ្ងៃ​អនាគត​។​

ប្រជា​សហគម​ន៍​បាន​ឲ្យដឹង​បន្ត​ថា បច្ចុប្បន្ន​នៅ​ក្នុង​ព្រៃ​ក្នុង​តំបន់​ដែន​អភិរក្ស​សត្វព្រៃ​ភ្នំ​ព្រេច កំពុង​មាន​សកម្មភាព កាប់​រាន​ដី​ចែក​គ្នា​ធ្វើ​កម្មសិទ្ធិ ដោយ​ជន​អនាធិបតេយ្យ បាន​កាប់​ឈើ​លក់​ឲ្យ​ក្រុមហ៊ុន​ចំនួន ដែល​មាន​ទីតាំង​ជិត​កន្លែង​នោះ​។ ពលរដ្ឋ​អះអាងថា ភាគច្រើន នៃ​ក្រុម​ជន​អនាធិបតេយ្យ​ទាំងនោះ​មាន​តួនាទី ជា​មន្ត្រី​យោធា មន្ត្រី​យោធា​ស្រុក​កោះ​ញែក និង មន្ត្រី​យោធា​វរៈ​១ ជា​អ្នក​កាង​បទល្មើស​ឈើ​ខុសច្បាប់ នៅ​មូលដ្ឋាន​នោះ​។ សកម្មភាព​ខាងលើ​នេះ គឺ​បាន​អនុវត្ត​ផ្ទុយ​ពី​បទ​បញ្ជា របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា យ៉ាង​គ​គើន​។ ប្រជា​សហគមន៍រ​យ៉ បានឲ្យដឹង​ទៀតថា ក្រុម​ឈ្មួញ​ទាំងនោះ បច្ចុប្បន្ន​កំពុង​ដាក់ពង្រាយ​កម្មករ​ជាច្រើន​នាក់ តាម​ឡូ​រៀងៗ​ខ្លួន នៅក្នុង​ព្រៃ ដើម្បី​ធ្វើ​សកម្មភាព​កាប់​ដឹកឈើ​ចូលទៅក្នុង​ក្រុមហ៊ុន រួមមាន ​៖ ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ក្រុមហ៊ុន​ម៉ា​ស្ទើ​ខេ​សាន់ ក្រុមហ៊ុន​ថាច់​ហ្វូត នុង​មាន​ក្រុម​ហុន​ជាច្រើន​ទៀត​។ ពលរដ្ឋឲ្យដឹងទៀតថា ៩០​ភាគរយ​នៃ​ឈើ​ទាំង​នោះ​ត្រូវបាន​គេ​កាប់​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។​

ផ្តើម​ពី​បញ្ហា​នេះ លោក ហាន សុខន នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ឲ្យដឹងថា ជុំវិញ​បទល្មើស​ព្រៃឈើ​ភាគច្រើន គឺ​កើតឡើង​ដោយសារ​ប្រជាជន​ក្នុង​តំបន់ ដែល​ចូល​អារ​ជ្រៀក​ឈើ​ធ្វើ​គ្រឿងផ្ទះ​ខ្លះៗ​ពិតមែន ប៉ុន្តែ​ករណី​នេះ មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។ ចំណែក​ព័ត៌មាន​ដែល​ថា ​មាន​ករណី​វាទទី ចែក​ឡូ កាប់​ព្រៃឈើ នៅក្នុង​ដែន​គ្រប់​គ្រង់​របស់លោក គឺ​មិន​មាន​ទេ ដោយកន្លងមក​ក្រុម​មន្ត្រី​ជំនាញ​តែង​ចុះ​ល្បាត​ក្នុងព្រៃ ដើម្បី​ធ្វើការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បាន​ជាច្រើន​ករណី​ផងដែរ​។ លោក​បន្តថា បញ្ហាប្រឈម របស់​ក្រុមមន្ត្រី ដែល​ចុះ​ធ្វើ​កិច្ចការ​នេះ ទី​១ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច មាន​ទំហំ​ផ្ទៃ​ដី​ធំ ហើយ​ក្រុម​មន្ត្រី​មាន​គ្នា​តិច ពិបាក​ក្នុងការ​ធ្វើ​ការងា​រការ​ពារ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ជាដើម​។ ហើយ​ថា កន្លង​មក​ករណី​បង្ក្រាប និង​បាន​ឈើ​ខុសច្បាប់​ជាច្រើន​ករណី គឺជា​ឈើ​ដែល​ក្រុម​ឈ្មួញ​ខិត​ខូច​បន្សល់​ទុក​តែ​ប៉ុណ្ណោះ ដោយ​មន្ត្រី​ជំនាញ​មិនដឹងថា ក្រុម​ទាំងនោះ​ដឹក​ចូល​ក្រុមហ៊ុន​ណា​ឡើយ ហើយ​ចំពោះ​បញ្ហា​សត្វព្រៃ ដែល​ប្រឈម​នឹង​ការបាត់បង់ ឬ​ផុត​ពូជ​ក្រុមមន្ត្រី​ជំនាញ​ក៏​កំពុង​ខិតខំ​ក្នុង​ទប់ស្កាត់​ផងដែរ ដូចជា ការចុះ​ដកហូត​អន្ទាក់​ពី​អ្នក​ទាក់​សត្វ ឬ​ព្រានព្រៃ ការ​បរបាញ់​សត្វព្រៃ សារ​អន្ទាក់ ពី​ក្រុម​ព្រាន​បាន​ជាច្រើន​ករណី ព្រមទាំង​បញ្ជូន​អ្នកពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ទៅកាន់​សាលាដំបូង​ខេត្ត​មណ្ឌលគិរី បន្ត​នីតិវិធី បាន​ជាច្រើន​ករណី​ផងដែរ​៕ ដោយ​៖ សមុទ្រ​ឈើ​

spot_img
×