Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទស្សនា​ឆេង​ម៉េង​នៅ​ស្រុក​ចិន ម៉ែ​… ជួល​ស្រី​ស្អាត​​រាំ​ចាក់​​ក្បាច់​មុខ​​ផ្នូរ​ដូនតា​ឡើង​កក្រើក​ព្រៃ​ហ្មង (​មាន​វីដេអូ​)

spot_img

​​ពិធីបុណ្យ​ឆេង​ម៉េង ឬ សែន​ផ្នូរ​ដូនតា គឺជា​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​យូរលង់​មកហើយ របស់​ជនជាតិ​ចិន ឬ ប្រជាជន​ដែលមាន​ខ្សែស្រឡាយ​កាត់​ចិន ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​រដូវ​ខែ​នេះ​ជា​រៀងរាល់ឆ្នាំ ។​

​ក្នុង​ថ្ងៃ​នៃ​ពិធី​សែន​ផ្នូរ​នេះ​ផងដែរ តាម​ធម្មតា សាច់ញាតិ ជា​កូន​ជា​ចៅ​តែង​ធ្វើ​ម្ហូបអាហារ​ដ៏​ជា​ជ្រូក​ខ្វៃ ព្រមទាំង​ទាំង​របស់​សំណែន​និមិត្តរូប​ផ្សេងៗ​ដូចជា​៖ លុយ ឡាន ផ្ទះ ដើម្បី​ឧទ្ទិស​ជូន​ជីដូន​ជីតា និង​អ្នកមានគុណ​ដែល​បាន​ចែក​ឋាន​ទៅ ។

​ប៉ុន្តែ ពិធី​សែន​ផ្នូរ​របស់​គ្រួសារ​មួយ​នេះ នៅក្នុង​ប្រទេស​ចិន ពិតជា​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង ខណៈដែល​ពួកគេ​បាន​ជួល​ស្រី​ស្អាត​ស្លៀក​សិច​ស៊ី មក​សម្តែង​រាំ​កំដរ​ផ្នូរ​ដូនតា​របស់​ពួកគេ ឡើង​គគ្រឹកគគ្រេង​កង​រំពង​ពេញទី​បញ្ចុះសព​តែម្តង ។​

​យ៉ាងណាមិញ វីដេអូ​នេះ បើទោះជា​បាន​ល្បី​ពេញ​អ៊ី​ន​ធើរ​ណេ​ត​ក៏ដោយ ប៉ុន្តែ មនុស្ស​ជាច្រើន​បាន​សម្តែង​ការមិន​ពេញចិត្ត ចំពោះ​ការធ្វើ​បែបនេះ​សោះឡើយ ៕ ចន្ទី​ 

 

spot_img
×