Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ចរាចរលុយ​ក្លែងក្លាយ​បាន​ម្នាក់​និង​ម៉ូតូ​មួយ​គ្រឿង​

spot_img

​​ស្វាយរៀង​ ៖ ​នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ មីនា ២០១៨ វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក នៅ​ភូមិ​សាលាស្រុក​ចាស់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង មាន​ករណី​ចរាចរណ៍​ប្រាក់​រៀល​ក្លែងក្លាយ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ម្នាក់​។​

​សមត្ថកិច្ច​បាន​ឱ្យដឹងថា ៖ ​ជនសង្ស័យ​ឈ្មោះ ភួង សាន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​ខណ​:​ជនសង្ស័យ​យក​ក្រដាស់​ថតចំលង​ប្រាក់​រៀល​ក្លែងក្លាយ ជា​ប្រភេទ​ក្រដាស់ប្រាក់ ១០.០០០​រៀល មួយ​សន្លឹក ទៅ​ទិញ​មី​កំប៉ុង​ពី ឈ្មោះ រាជ សាវ៉ន ហៅ យាយ​ក្រិច ភេទ ស្រី អាយុ ៧០ ឆ្នាំ មុខរបរ​មេផ្ទះ នៅ​ភូមិ សាលាស្រុក​ចាស់ សង្កាត់ ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង ។

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា ៖ ក្រោយពី​ទទួល​ពត៍​មាន កំលាំង​ជំនាញ​ក្រុង​ស្វាយរៀង សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ឆ្លាក់ និង កំលាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាម ហើយ​ក៍​បាន​នាំ​ខ្លួន​ជនសង្ស័យ ឈ្មោះ​ភួង សាន មក​សាកសួរ និង បាន​ធ្វើការ​ចាប់​យក​វត្ថុតាង​រួមមាន ÷ ក្រដាស​ថតចម្លង​ប្រាក់​រៀល​ក្លែងក្លាយ​ប្រភេទ ១០.០០០​រៀល​ចំនួន ១៩៨​សន្លឹក ក្រដាស់​ថតចម្លង​ប្រាក់​រៀល​ក្លែងក្លាយ​ប្រភេទ ៥.០០០​រៀល ចំនួន ៥១​សន្លឹក សរុប​ចំនួន ២៤៩​សន្លឹក ព្រមទាំង​ម៉ូតូ ០១​គ្រឿង ។

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕ ​វ៉ៃកូ​

 

spot_img
×