Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​ច្បាប់​ចរាច​រណ៍ ដល់​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​រោងចក្រ នៅ​ក្រុង​បាវិត​

spot_img

​ស្វាយរៀង ៖ ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ នេះ​អនុគណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ស្វាយរៀង ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ភោគ សុ​ឃុន បាន​ចុះ​ផ្យព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោ​កដល់​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹកបញ្ជូន​កម្មករ​កម្មការិនី​រោងចក្រ​ឲ្យ​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ទោសទណ្ឌ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​សាធារណៈ​។​

​លោក​ឧត្តមសេនីយ៍ត្រី ភោគ សុ​ឃុន ស្នងកា​រង​នគរបាល​ខេត្ត​ស្វាយរៀង​ទទួល​ផែន​សណ្តាប់់ធ្នាប់​សាធារណៈ និង​ចរាចរណ៍​តំណាង ឲ្យ​ប្រធាន​អនុគណៈកម្មាធិកា​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ស្វាយរៀង បាន​ធ្វើ​ការជំរុញ​ឲ្យ​ក្រុម​អ្នកបើកបរ​ទាំងអស់​លើ​ដ​ង​ផ្លូវ​សាធារណៈ​នៅ​ទូទាំង​ខេត្ត​ស្វាយរៀង ត្រូវ​ចេះ​គោរព​ច្បាប់​ចរាច​រណ៍​ក្នុង​ពេល​ធ្វើដំណើរ កុំ​ពិសា​រគ្រឿង​ស្រវឹង​ក្នុង​ពេល​បើកបរ និង​សុំ​ឲ្យ​យោគយល់​គ្នា​កុំ​វ៉ា​ជែង​ក្នុង​សភាព​គ្រោះថ្នាក់ ត្រូវ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​មុន​និង​ធ្វើ​ដំណើរ ដើម្បី​ជៀសវាង​កា​បង្ក​គ្រោះ ថ្នាក់​ចរាចរណ៍​ណាមួយ ដែល​នាំឲ្យ​មាន​មនុស្ស​ស្លាប់​និង​រងរបួស ដែល​បណ្តាល​ជា​ពិការភាព និង​ទ្រព្យសម្បត្តិ ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ត្រី ភោគ សុ​ឃុន ក៏​បាន​ក្រើនរំលឹក​ដល់​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​កម្មការិនី​និង​អ្នកធ្វើដំណើ​តាម​ដងផ្លូវ​សាធារណៈ​ទាំងអស់​ត្រូវ​ប្រកាន់​នូវ​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​លើ​ឡើង​ថា ថ្ងៃនេះ​ថ្ងៃស្អែក​កុំអោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ គឺ​ជា​ឃាតក​លាក់​មុខ​នៅលើ​ដងផ្លូវ​ជាតិ បណ្តាលឲ្យ​មាន​អ្នកស្លាប់ និង​រងរបួស​ធ្លាក់ខ្លួន​ក្លាយ​ជា​ជនពិការ​ជាច្រើន​នាក់ ក្នុង​មួយ​ថ្ងៃៗ ថែម​ទាំង​បំផ្លាញ​ទ្រព្យសម្បត្តិ​ផងដែរ​៕ វ៉ៃកូ​

 

spot_img
×