Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រឡាប់​រថយន្ត​បណ្តាលឲ្យ​កម្មក​របេះ​ផ្លែ​មៀន​ជាង​៤០​នាក់​រងរបួស​

spot_img

​ប៉ៃលិន​ ៖ រថយន្ត​ដាច់​ចង្កូត​ក្រឡាប់​បណ្តាលឲ្យ​កម្មក​របេះ​ផ្លែ​មៀន​ជាង​៤០​នាក់ រងរបួស​ធ្ងន់​-​ស្រាល នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ ស្ថិត​ក្បែរ​ព្រំប្រទល់​ប៉ៃលិន​-​បាត់ដំបង ក្នុង​ភូមិ​តា​គ្រ​ក់ ឃុំ​ត្រែង ស្រុក​រតន​មណ្ទល ខេត្ត​បាត់ដំបង ។ អ្នករងរបួស​ទាំងអស់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ហើយ​ជនរងគ្រោះ​មួយចំនួន ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​បន្ត នៅ​មន្ទី​ពេទ្យ​ខេត្តបាត់ដំបង ដោយសារ​មាន​អាការៈ​ធ្ងន់ធ្ងរ​។​

​កម្មករ​ជាង​៤០​នាក់ បាន​ជិះ​នៅលើ​រថយន្ត ចេញ​ពី​ច្រក​ឡែម ស្រុក​កំរៀង ខេត្ត​បាត់ដំបង ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​ប៉ៃលិន ដើម្បី​ទៅ​បេះ​ផ្លែ​មៀន​ឲ្យគេ​នៅ​ភូមិភ្ញាវ ឃុំ​ត្រែង ប៉ុន្តែ​មិន​ទាន់​ដល់​ទី​កន្លែង​បេះ​ផ្លែ​មៀន​ផង ស្រាប់តែ​រថយន្ត បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បាន​បណ្តាលឲ្យ​ក្រឡាប់​តែម្តង​។ ជនរងគ្រោះ​ជា​អ្នក​ចំណាកស្រុក មកពី​ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ធំ ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​តាកែវ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×