Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ មិន​អំណោយផល​ល្អ ត្រូវ​ដោះស្រាយ​បញ្ហា​ច្រើន​នៅ​កកស្ទះ ។ លុយកាក់ ថ្ងៃនេះ​មាន​ខ្ទង់ចំណាយ​ក្រៅ​គម្រោង​ជា​ចរើន​។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។ សុខភាព ល្អ , គួរ​ទទួល​ទាន​ទឹក​ឲ្យ​ច្រើន​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិសខាងកើត ។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​ជួយ​អាសា ឆ្នាំ​វក ៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​កុំឲ្យ​កើតមាន​ទំនាស់​ក្នុង​ការងារ​។ លុយកាក់ ប្រយ័ត្ន​ពេល​បើកបរ​យានជំនិះ ដើម្បី​បញ្ចៀស​ការពិន័យ​ប្រាក់​ដោយសារ​បំពាន​ច្បាប់​ចរាចរ​។ មនោសញ្ចេតនា ងាយ​កើត​មាន​ការយល់ច្រឡំ , ឈ្លោះប្រកែក​គ្នា​។ សុខភាព យកចិត្តទុកដាក់​ដល់​ក្រពះ​, ស្បែក គួរ​បរិភោគ​ដែន​អាហារ​មាន​ប្រយោជន៍ សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង ។ ពណ៌​នាំ​សំណាង​ពណ៌​ខ្មៅ​, ខៀវ​។ អ្នក​យក​អាសា​ឆ្នាំកុរ ៕

​ឆ្នាំ​ខាល ៖ ការងារ ត្រូវបាន​ថ្នាក់លើ​និង​អ្នក​រួម​ការងារ​ជួយ​ជ្រោមជ្រែង​គាំទ្រ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន​។ មនោសញ្ចេតនា គួរ​គោរព​ភាពជា​ឯកជន​របស់​គូស្នេហ៍​។ សុខភាព គេង​ឲ្យបាន​គ្រប់គ្រាន់ បញ្ចៀស​មាន​ជំងឺ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង​, តំណម​ទិស​ខាងលិច​។ ពណ៌​ក្រហម , ស្វាយ​។ អ្នក​យក​អាសា​ឆ្នាំមមី ៕

​ឆ្នាំ​ថោះ ៖ ការងារ សម្រេច​បាន​ស្នាដៃ​ឆ្នើម ក្លាយ​ជា​មុខសញ្ញា​ដ៏​ចាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​។ លុយកាក់ ៖ អាច​វិនិយោគ​រក​ចំណេញ​បាន​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ កក់ក្តៅ​។ សុខភាព គួរ​ចេញទៅ​ក្រៅ​កម្សាន្ត​ឲ្យ​ស្រឡះ​ខួរក្បាល ។ ទិស​នាំ​លាភ​ទិសពាយ័ព្យ , តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ខ្មៅ , ខៀវ​។ អ្នក​យក​អាសា​ឆ្នាំកុរ ៕

​ឆ្នាំ​រោង ៖ ការងារ ៖ ប្រយ័ត្ន​មិន​ត្រូវឲ្យ​ពាក្យអុចអា​លពី​ក្រៅ​ឥទ្ធិពល​អសកម្ម​ដល់​ការងារ ។ លុយកាក់ មិន​ស្ថិរភាព​, គួរ​កាត់បន្ថយ​ការចំណាយ​ដែល​មិនចាំបាច់​។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ​គួរ​រក្សា​ឲ្យបាន​ស្ថានភាព​នេះ ។ សុខភាព យកចិត្តទុកដាក់​ដល់​ក្រពះ និង​តំបន់​ពោះ , មិន​ត្រូវ​បរិភោគ​ចំណី​ផ្អែម​ច្រើន​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសខាងកើត ។ ពណ៌​នាំ​សំណាង​ពណ៌​ស ។ អ្នក​យក​អាសា​ឆ្នាំ វ​ក ៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិន​ត្រូវ​ប្រឹង​ហួស​នាំ​ឲ្យ​បាក់​កម្លាំង ធ្វើ​អ្វី​ត្រូវ​ឲ្យ​ល្មម​នឹង​សមត្ថភាព​របស់​ខ្លួន​។ លុយកាក់ បាន​ការជួយ​ឧបត្ថម្ភ​ជា​លុយកាក់​ពី​មនុស្ស​ចាស់​ជាង​ខ្លួន​។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួបគ្នា​និស្ស័យ​ត្រូវ​ចេះ​បង្កើត​ទំនាក់ទំនង​ឲ្យ​ជាប់​។ សុខភាព គួរ​បរិភោគ​គ្រាប់​ធញ្ញជាតិ​ឲ្យបាន​ច្រើន​។ ទិស​នាំ​លាភ​ទិសខាងកើត , តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​បៃតង​។ អ្នក​យក​អាសា​ឆ្នាំថោះ​៕

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​ព្យាយាម​រៀនសូត្រ​បន្ថែម​ចំណេះដឹង​ក្នុង​ការងារ​កុំឲ្យ​អ្នក​នៅ​ជុំវិញ​មើលស្រាល​សមត្ថភាព​អ្នក​។ លុយកាក់ មាន​ឱកាស​រក​បាន​ចំណូល​ច្រើន​។ មនោសញ្ចេតនា រីករាយ​, សុភមង្គល​។ សុខភាព គួរ​ចេញ​ដើរ​លំហែ​ក្រៅ​ផ្ទះ​ឲ្យបាន​ញឹកញាប់​។ ទិស​នាំ​លាភ​ទិស​ឥ​សាន្ត , តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំខាល​៕

​ឆ្នាំ​មមែ ៖ ការងារ ស្ថិរភាព គួរ​ប្រមូលផ្តុំ​បំពេញ​ឲ្យបាន​កាន់តែ​ល្អ​ថែម​ទៀត​។ លុយកាក់ ប្រយ័ត្ន​មាន​បាត់​របស់ទ្រព្យ ។ មនោសញ្ចេតនា ត្រូវ​រក្សា​ភាពស្មោះត្រង់​ចំពោះ​គូស្នេហ៍​កុំ​មាន​ចិត្ត​ងាករេ​តាម​ការអូសទាញ​របស់​អ្នកដទៃ​។ សុខភាព ៖ យកចិត្តទុកដាក់​ដល់​ស្បែក និង​ក្រពះ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង , តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​វក ៖ ការងារ ដំណើរការ​ដោយ​រលូន ពុំមាន​បញ្ហា​អ្វី​មក​រាំងស្ទះ ។ លុយកាក់ អាច​ទិញ​បាន​របស់​ល្អ​ក្នុងតម្លៃ​យ៉ាង​ថោក​។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​លួច​ស្រឡាញ់ ។ សុខភាព គួរ​បរិភោគ​ផ្លែឈើ​ឲ្យបាន​ច្រើន ចៀសវាង​របស់​ត្រជាក់ ។ ទិស​នាំ​លាភ​ទិស​ខាងជើង​, តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​, ខៀវ​។ អ្នក​យក​អាសា​ឆ្នាំជូត​៕

​ឆ្នាំ​រកា ៖ ការងារ មិន​ត្រូវ​ដោយសារ​តែ​ប្រយោជន៍​តូច​មួយ​ចំពោះមុខ​ធ្វើឲ្យ​បាត់​ឱកាស​ធំ​ក្នុងការងារ​។ លុយកាក់ មិន​នឹងនរ ត្រូវ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរ​ចេះ​យោគយល់​អធ្យាស្រ័យ​ឲ្យ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​។ សុខភាព ប្រយ័ត្ន​បញ្ហា​ប្រព័ន្ធ​ដង្ហើម​។ ទិស​នាំ​លាភ​ទិសនិរតី , តំណម​ទិស​ឦសាន្ត​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំវក​៕

​ឆ្នាំចរ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា​ក្នុង​ការងារ ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​ងាយស្រួល ។ លុយកាក់ ត្រូវ​ចេះ​ក្តាប់​ឱកាស​រក​ប្រាក់​ឲ្យទាន់ពេល​ក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា មិនបាន​ល្អ មានទំនាស់​តិចតួច​នឹង​គ្នា ។ សុខភាព ៖ ល្អប្រសើរ ។ ទិស​នាំ​លាភ​ទិស​ខាងត្បូង , តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម , ស្វាយ​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​បង្កើត​តុល្យភាព​រវាង​ការងារ និង​ពេលវេលា​សម្រាក​។ លុយកាក់ ថ្ងៃនេះ​អាច​ទិញ​បានរ​បស់​ដែល​អ្នក​ស្រឡាញ់​ជាមួយនឹង​តម្លៃ​សមល្មម​។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។ សុខភាព ចៀសវាង​បរិភោគ​ចំណី​ត្រជាក់​, គួរ​បរិភោគ​ផ្លែឈើ​ឲ្យ​ច្រើន ។ ទិស​នាំ​លាភ​ទិស​ខាងជើង , តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំថោះ ៕​

spot_img
×