Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនស្រី​អតីត​ចារបុរស​រុស្ស៊ី រង​ការបំពុល​នៅ​អង់គ្លេស មាន​ភាពប្រសើរ​ឡើង​វិញ​ហើយ

spot_img

​កូនស្រី​របស់​អតីត​ចារបុរស​រុស្ស៊ី ដែល​សង្ស័យ​ថា ត្រូវ​បាន​បំពុល​នៅ​ប្រទេស​អង់គ្លេស ឥឡូវ​នេះ​អាច​បរិភោគ​អាហារ និង​សន្ទនា​បាន បន្ទាប់ពី​គេ​រកឃើញ​ថា ត្រូវ​សន្លប់​កាលពី​អំឡុង​ដើមខែ​មីនា​នេះ ។​

​ឪពុក​និង​កូន​អតីត​ចារបុរស Sergei Skripal

Sky news បាន​ចុះផ្សាយ​ព័ត៌មាន​ថ្ងៃទី ៣០​មីនា ឲ្យដឹងថា ៖ កូនស្រី​របស់​អតីត​ចារបុរស​រុស្ស៊ី ដែល​គេ​សង្ស័យថា បាន​រង​ការបំពុល​ក្នុង​ការវាយប្រហារ​មួយ​ដោយ​សារជាតិ​ពុល​សរសៃ​ប្រសាទ Salisbury អាច​បរិភោគ​អាហារ​ក្នុង​មន្ទីរពេទ្យ​វិញ​ហើយ​។​

​មុន​នោះ BBC បាន​ដកស្រង់​របាយការណ៍រ​បស់​មន្ទីរពេទ្យ នៃ​តំបន់ សារី ឲ្យដឹងថា នាង Julia Skripal កូនស្រី​អតីត​វរៈសេនីយ៍ឯក​ចារកម្ម​រុស្ស៊ី Sergei skripal បាន​ឆ្លង​ផុត​ស​ភាពអាសន្ន ហើយ​កំពុង​មាន​ភាព​សះស្បើយ​សន្សឹមៗ​ឡើងវិញ ។ Julia ត្រូវបាន​គេ​ឲ្យដឹង​ថា អាចនិយាយបាន​បន្ទាប់​ពី​ការ​សន្លប់​មិនដឹង​ខ្លួន​រយៈពេល​វែង ។ ចំណែក​សុខភាព​របស់​អតីត​ចារបុរស Sergei ដែល​ជា​ឪពុក​មាន​ភាព​ខ្សោយ​ជាង គ្រាន់​តែ​វា​ពុំ​វិវឌ្ឍន៍​ធ្ងន់ធ្ងរ​ឡើង​ប៉ុណ្ណោះ​។​

​ព័ត៌មាន​ទាំងឡាយ​ខាងលើ​ត្រូវបាន​ចាត់ទុក​ជា​សញ្ញា​ដ៏​ប្រសើរ​សម្រាប់​ការបម្រើ​ការស៊ើបអង្កេត​រឿង​វាយប្រហារ​ដោយ​សារធាតុពុល​មកលើ​ឪពុក​កូន​អ្នក​ទាំង​ពីរ ព្រោះ​ហេតុការណ៍​នេះឯង​ទើប​បាន​បង្ក​ឲ្យមាន​សង្គ្រាមត្រជា​ក់​តាមរយៈ​ការបណ្តេញអ្នក​ការទូត​ទៅវិញទៅមក​រវាង អាមេរិក អង់គ្លេស និង EU ជាមួយ​រុស្ស៊ី ។

​គួរ​រំលឹក​ឡើងវិញ​ថា លោក Skripal អាយុ ៦៦​ឆ្នាំ និង​កូនស្រី Julia អាយុ ៣៣​ឆ្នាំ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​បន្ទាប់ពី​គេ​បាន​ឃើញ​ដេក​សន្លប់​នៅ​លើ​កៅអី​ខាងក្រៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នា​ទីក្រុង Salisbury កាលពី​ថ្ងៃ​ទី​៤​មីនា ។ អង់គ្លេស​ចាត់ទុកថា ឪពុក​កូន​របស់​អតីត​ចារបុរស​របស់​រុស្ស៊ី​ពីររូប​នេះ​បាន​ត្រូវ​គេ​វាយប្រហារ​ដោយ​សារជាតិ​ពុល​សរសៃ​ប្រសាទ ដែល​បាន​ផលិត​នៅ​អតីត​សហភាពសូវៀត ហើយ​ចោទប្រកាន់ថា ក្រុង​មូ​ស្គូ ស្ថិត​នៅ​ពីក្រោយ​ករណីនេះ ។​

​មកទល់​បច្ចុប្បន្ន​ភ្នាក់ងារ​ស៊ើបអង្កេត​ចំនួន ២៥០​នាក់ បានធ្វើការ​សួរ​យក​ចម្លើយ​សាក្សី​ជាង ៥០០​នាក់ និង​ប្រមូល​បាន​វត្ថុតាង​ជាង ១.០០០ ។ នេះ​ឯង​ជា​ដើមចម​នៃ​សង្គ្រាមត្រជាក់​កើតឡើង​មួយ​រយៈ​កន្លងមក​រវាង​រុស្ស៊ី​ជាមួយ​អង់គ្លេស​និង​សម្ព័ន្ធមិត្ត​របស់​គេ​គឺ​អាមេរិក សហគមន៍​អឺរ៉ុប និង​អង្គការ NATO ៕ សូ​យ​ន​

spot_img
×