Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិត​ជា​សំណាង​មែន​គ្រាន់តែ​ដើរលេង​ក៏​រើស​បាន​ត្បូង​តម្លៃ​ដល់​ទៅ 30.000 USD

spot_img

​តាម Gladstone Observer ចុះ​ផ្សាយ​ថ្ងៃ​ទី ២៩ មីនា កន្លងមក មាន​បុរស​ម្នាក់​នៅ​តំបន់ Sapphire Gemfields រដ្ឋ Queensland ប្រទេស​អូស្ត្រាលី កំពុងតែ​ដើរ​លេង​ស្រាប់តែ​រើស​បាន​ត្បូង​មួយ​គ្រាប់​។ ទីតាំង​ដែល​បុរស​នេះ​រើស​បាន​ត្បូង​ខាងលើ ស្ថិត​នៅ​ជាយ​រ៉ែ​ត្បូងថ្ម​មាន​តម្លៃ​មួយ​កន្លែង​ដែល​គេ​អនុញ្ញាត​ឲ្យ​ដើរ​ឆ្លងកាត់​។ បុរស​នេះ​រើស​បាន​ត្បូង​ខាងលើ ព្រោះ​តែ​វា​មាន​សភាព​ឲ្យ​ពន្លឺ​ខុសគេ​ក្នុង​ស្រទាប់​ក្រួស​ថ្ម ដែល​ក្រាល​លើដី​។​

​ត្បូង sapphire ។​

​បុរស​រូប​នេះ​ពិតជា​ដឹងថា ខ្លួន​រើស​បាន​ត្បូង​មួយ​គ្រាប់​ដ៏​មាន​តម្លៃ ប៉ុន្តែ​គាត់​មិន​នឹកស្មានថា​វា​មាន​តម្លៃ​ខ្ពស់​បែប​នេះ​ឡើយ រហូតទល់​ពេល​គាត់​យក​វា​ទៅ​លក់ ។​

​នៅ​តំបន់​ក្បែរ​កន្លែង​រុករក​រ៉ែ​ត្បូង​នេះ ការ​រើស​បាន​ត្បូង​មាន​តម្លៃ​តូច​ជា​រឿង​ធម្មតា ប៉ុន្តែ​ការ​រើស​ត្បូង​មួយ​គ្រាប់ ដែល​មាន​តម្លៃ​ខ្ពស់​បែបនេះ​ពិតជា​រឿង​កម្រ​ណាស់​៕ ចន្ទ្រា​

spot_img
×