Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ជប៉ុន​អាច​ជួប​ជាមួយ​លោក Kim Jong Un នៅ​ខែ​មិថុនា​

spot_img

​នៅ​ថ្ងៃ​ទី ៣០ មីនា កាសែត​អាសា​ហ៊ី របស់​ជប៉ុន បាន​ចុះផ្សាយ​ព័ត៌មាន​ពី​ជំនួប​កំពូល​រវាង​មេដឹកនាំ​កូរ៉េខាងជើង​គីម និង​នាយករដ្ឋមន្ត្រី Shinzo Abe អាច​ប្រព្រឹត្ត​ទៅ​នៅ​ដើមខែ​មិថុនា​ខាងមុខ កាសែត​នេះ​ក៏​បានឲ្យ​ដឹង​បន្ថែមថា ថ្មីៗ​នេះ​រដ្ឋាភិបាល​កូរ៉េខាងជើង ទើប​រាយការណ៍​ឲ្យ​មជ្ឈដ្ឋាន​មន្ត្រី​បក្ស​ពលករ​កូរ៉េ​កំពូលៗ អំពី​លទ្ធភាព​នៃ​ការប្រព្រឹត្ត​ទៅ​នូវ​ជំនួប​មួយ​រវាង​លោក​គីម និង​លោក Shinzo Abe ។​

​សន្និសីទ​កំពូល​កូរ៉េខាងជើង និង​ជប៉ុន​អាច​ប្រព្រឹត្ត​ទៅ​នៅ​ខែ មិថុនា ២០១៨ គេ​ក៏​បាន​ដឹងថា មាន​ឯកសារ​មួយ​របស់​បក្ស​ពលករ​កូរ៉េ កំពុង​ត្រូវបាន​ដាក់ឲ្យ​មជ្ឈិ​មបក្សប្រទេស​នេះ រៀនសូត្រ ដោយ​គេ​ធ្វើការ​ស្ងើចសរសើរ​ពី​ទេពកោសល្យ​ការទូត​របស់​លោក​គីម និង​លើក​ឡើង​លំអិត​អំពី​មា​គ៌ា គោល​នយោបាយ​ការទូត ដែល​ត្រូវបាន​អនុវត្ត​ដោយ​ឡែកៗ​ពី​គ្នា​ចំពោះ​កូរ៉េខាងត្បូង អាមេរិក ចិន ជប៉ុន ហើយ​នឹង​រុស្ស៊ី ។ នេះ​ជា​លំដាប់លំដោយ​អាទិភាព ។​

​តាម Asahi វាយតម្លៃ​គឺ ៖ ក្នុងពេល​ដែល​អាមេរិក ត្រូវបាន​កូរ៉េខាងជើង​ចាត់ទុកថា ជា​ប្រទេស​តែមួយ​គត់​អាច​ធនា​សន្តិសុខ​ដល់​ពួកគេ​នោះ ជប៉ុន​ត្រូវបាន​ចាត់ទុកជា​ប្រទេស​តែ​មួយគត់​អាច​ជួយ​គាំទ្រ​គួរ​ឲ្យ​កត់​សម្គាល់លើ​ផ្នែក​សេដ្ឋកិច្ច​។​

​តាម​គម្រោង​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នឹង​ទៅ​កាន់​ក្រុង​វ៉ាស៊ីនតោន​នា​ខែ​ក្រោយ​នេះ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ត្រាំ ជុំវិញ​លទ្ធភាព​រៀបចំ​ជំនួប​ជាមួយ​លោក​គីម ។ បន្ទាប់​មក​ជប៉ុន ចិន និង​កូរ៉េខាងត្បូង និង​រៀបចំ​សន្និសីទ​កំពូល​ត្រីភាគី សំដៅ​ពិភាក្សា​អំពី​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​នា​អំឡុង​ខែ​ឧសភា គួរ​រំលឹក​ឡើងវិញ​ថា ជំនួប​មុន​នេះ​រវាង​មេដឹកនាំ​កំពូល ជប៉ុន គឺ​លោក Koizumi ជាមួយ​អតីត​មេដឹកនាំ​កូរ៉េខាងជើង Kim Jong il បាន​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ ២០០៤ នា​រដ្ឋធានី​ព្យុងយ៉ាង ៕ សូ​យ​ន​

spot_img
×