Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​លាបថ្នាំ​ខឿន លាប​កំបោរ​គល់ឈើ និង​លាង​សំអាត​នៅ​តំបន់​សប្បាយ​កម្សាន្ត សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​

spot_img

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅពេលនេះ​បាននិងកំពុង​លាបថ្នាំ​ខឿន លាប​កំបោរ​គល់ឈើ និង​លាង​សំអាត​នៅ​តំបន់​សប្បាយ​កម្សាន្ត សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ឈាន​មកដល់​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា សកម្មភាព​លាបថ្នាំ​ខឿន លាប​កំបោរ​គល់ឈើ និង​លាង​សំអាត​រាជធានី​ភ្នំពេញ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំនេះ គឺ​បាន​ធ្វើឡើង ដូចជា​នៅ​តំបន់​មុខ​វាំង មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្បែរ​វាំង សួនច្បារ​នានា និង​នៅ​តំបន់​សប្បាយ​កម្សាន្ត​មួយចំនួនទៀត សំដៅ​ធ្វើយ៉ាងណា​អោយ​រាជធានី​ភ្នំពេញ​បាន​បង្អួច​រូបរាង មិន​ថា​ថ្ងៃ​ឬ​យប់ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំនេះ​។ គួរបញ្ជាក់​ផងដែរ​ថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំនេះ​នឹងធ្វើ​ឡើង​ចាប់​ពីថ្ងៃ​២ រហូតដល់​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៧​។

​ព្រះរាជ​ពិធីបុណ្យ​ជាតិ​នេះ​នឹងមាន ក្រុម​កីឡាករ​ចំណុះ​ទូក​ដែល​ត្រូវ​ចូលរួម​ប្រកួត អាច​នឹងមាន​ចំណុះ​ទូក​ពី​១៨០០០​នាក់ ទៅ​២​ម៉ឺន​នាក់ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​រៀបចំ​ឲ្យ​ស្នាក់​នៅលើ​ទីតាំង​ដី​អភិវឌ្ឍន៍​ជ្រោយចង្វា របស់​ក្រុមហ៊ុន​OCIC​លើ​ទំហំ​ដី​ជាង​៣​ហិកតា ដោយមាន​ការរៀបចំ​ត​បណ្តាញទឹក ភ្លើង បង្គន់​អនាម័យ និង​ទីតាំង​ប្រគុំ​តន្ត្រី​ផងដែរ​។​ចំពោះ​ទីតាំង​ចតទូក ត្រូវបាន​រៀបចំ​បែងចែក​ជា​៥​មណ្ឌល​តាម​ដង​ទន្លេសាប ស្ថិតនៅ​ប៉ែក​ខាងជើង​ស្ពាន​ជ្រោយចង្វា​ទាំងអស់ ដោយ​មិន​អនុញ្ញាតិ​អោយ​ចត​នៅ​ខាងត្បូង​ស្ពាន​នោះទេ​ដែល​តាម ព​ត៏​មាន​ចុងក្រោយ​ចំនួន​ទូក​ចូលរួម​ប្រកួត​ឆ្នាំនេះ​មកពី​ខេត្ត​ក្រុង​ទូទាំងប្រទេស​មាន​ចំនួន​២៧១​ទូក​។ ដោយឡែក​រាជធានី​ភ្នំពេញ​មាន​៣៩​ទូក ហើយនឹង​ត្រូវ​អុំ​សាកល្បង​នៅ​ថ្ងៃទី​៣០​តុលា​ខាងមុខនេះ​។ ចំពោះ​បង្គន់​អនាម័យ​ទាំង​ចល័ត និង​អចល័ត ត្រូវបាន​រៀបចំឡើង​ចំនួន​៤៦៦​លើ​២៦​ទីតាំង ការតុបតែង​លំអរ​ភ្លើង​បំភ្លឺ​សាធារណៈ តាម​ដង​វិថី និង​តាម​សួនច្បារ​នានា​។ ជាមួយគ្នានេះ រថយន្ត​សង្គ្រោះ​ចំនួន​សរុប​៥៩​គ្រឿង​ក្នុងនោះ​មាន​រថយន្ត​របស់​មន្ទី​រ​សុខាភិបាល​រាជធានី​ភ្នំពេញ​ចំនួន​១៥​គ្រឿង​ត្រូវ​បានដាក់​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​រយះពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​រួមជាមួយ​ស្តង់​សង្គ្រោះ​ចំនួន​១២​គោលដៅ​ផ្សេងទៀត​។​

​ចំពោះ​ការរៀបចំ​ទីតាំង​សប្បាយភាព ការប្រគំ​តន្ត្រី សិល្បៈ និង​ពិព័រណ៍​មាន​ជាង​១០​ទីតាំង​។ ក្នុងឱកាស​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ រួមសហការ​ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី នឹង​ប្រើប្រាស់​កំលាំង​កម្មករ​ចំនួន​៨៥០​នាក់​ដើម្បី​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ចេញ​ក្រៅ​ក្រុង​ក្នុងអំឡុង​ពិធីបុណ្យ រួមទាំង​ការបញ្ជៀ​ស​រថយន្ត​ធំ​មិនអោយ​ចូល​ក្រុង​តាម​ច្រកចូល​រាជធានី​ភ្នំពេញ​ទាំង​៦​។​ការងារ​សំខាន់ និង​ចាំបាច់​មួយទៀត​គឺ​ការរៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​ដោយ​រៀបចំ​កម្លាំង និង​មធ្យោបាយ​គ្រប់គ្រាន់​ក្នុងការ​ការពារ​ព្រះរាជ​ពិធីបុណ្យ និង​ធានាបាន​នូវ​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ដែល​នឹង​ចូលមក​រាជធានី​ភ្នំពេញ​រាប់លាន​នាក់​ក្នុង​រយះពេល​៣​ថ្ងៃនេះ៕ ដោយ​៖​កូ​ឡាប​

spot_img
×