Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ផ្សារ​ដែក ធ្លាក់​ពីលើ​រន្ទារ​ជង់​ដែក​ធ្លាយ​ឆ្អឹងជំនីរ​ស្លាប់​

spot_img

​​ភ្នំពេញ ៖ ដោយសារ​តែ​ដាក់​រន្ទា កម្មករ​ផ្សារ​ដែក​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ដោយ​ជង់​ជាប់​នឹង​ចម្រឹង​ដែក​ធ្លាយ​ឆ្អឹងជំនីរ​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​។ ចំណែក​កម្មករ​ម្នាក់​ទៀត​បាន​រងរបួស​ស្រាល​ដោយ​គ្រាន់​រលាត់ស្បែក​ខ្នង​បន្តិច​។​

ហេតុការណ៍​នេះ បាន​កើតឡើ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ មីនា ២០១៨ ស្ថិតនៅ​ក្នុង​ការដ្ឋាន​សាងសង់​ឃ្លាំង​មួយកន្លែង តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ស្វាយប៉ាក់ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​មូលដ្ឋាន បានបញ្ជាក់​ថា ជនរងគ្រោះ​ឈ្មោះ ផល ភា​រ៉ា អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើនៅ​ភូមិ​ប្រែកប្រា ស្រុក​ល្វាអែម ខេត្ត​កណ្តាល​។ ជនរងគ្រោះ​ឈ្មោះ​ផល ភា​រ៉ា បាន​ឡើង​ទៅ​បាញ់​វី​ស​ជញ្ជាំង​ឃ្លាំង មាន​កម្ពស់​ប្រហែល​ជាង​៥​ម៉ែត្រ​។ មួយសន្ទុះ​ក្រោយមក​ជនរងគ្រោះ​ក៏​ជាន់​រន្ទា​រអិល​បាក់​ធ្លាក់​ចុះ​មកក្រោម ហើយ​បាន​ជង់​ជាមួយនឹង​ដែក​ដែល​ចង​រៀប​សម្រាប់​ចាក់​បេតុង បណ្តាលឲ្យ​ត្រូវ​ចំ​ឆ្អឹងជំនី​រធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត ។ អ្នកធ្វើការ​ជាមួយ​ក៏​បាន​ហៅ​រថយន្ត​សង្គ្រោះ​មក​ដែរ តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×