Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនល្មើស​ម្នាក់ ដែល​ចាប់​ក្មេងស្រី​ម្នាក់​ជម្រិត​ទារប្រាក់ ក្រោយ​សម្លាប់​ក្មេងស្រី ញាត់​ក្នុង​កា​រ៉ុង​

spot_img

​បន្ទាយមានជ័យ ៖ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនល្មើស​ម្នាក់ ក្រោយពី​ធ្វើ​សកម្មភាព​ចាប់​ក្មេងស្រី​ម្នាក់​អាយុ​១០​ឆ្នាំ ដើម្បី​ជម្រិត​ទារប្រាក់​ពី​ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ ប៉ុន្តែ​ជនសង្ស័យ​បែរ​ជា​សម្លាប់​ជនរងគ្រោះ​ទៅវិញ​។​

​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បានបញ្ជាក់​ថា មាន​ករណី​ដំណឹង​បាត់​ក្មេងស្រី​ម្នាក់​ឈ្មោះ​សត់ ឈុន​អី អាយុ​១០​ឆ្នាំ ពេល​វេលា​ម៉ោង​៤និង៤០​នាទី ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ រៀន​នៅ​សាលា​ពន្លក​ខ្មែរ ស្ថិតនៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ និង​មាន​ទីលំនៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ប៉ុន្តែ​គួរឲ្យ​សោកស្តាយ​មកដល់ពេលនេះ ក្មេងស្រី​ត្រូវ​បាន​ស្លាប់​ទៅហើយ ដោយ​អ្នក​ដែល​ចាប់​ក្មេង​យក​ទៅ​នោះ បាន​សម្លាប់​ក្មេងស្រី ច្រក​ដាក់​ក្នុងកា​រ៉ុង នៅក្នុង​បន្ទប់​ជួល​មួយ​របស់​ជនល្មើស​។ តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​បាន​ពិនិត្យឃើញថា ម៉ូតូ​ដែល​ជនល្មើស​ជិះ​ធ្វើ​សកម្មភាព​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1AA 1136 ។​

​យ៉ាងណា​ជនសង្ស័យ​ត្រូវបាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ស្រាវជ្រាវ​ចាប់​បាន​នៅ​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​។ ករណី​បាត់​សិស្ស​ស្រី​នេះ​ត្រូវបាន​គេ​ឆែក​ឃើញ​តាម​កាមេរ៉ា​សុវត្ថិភាព និង​ដោយ​មាន​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​តាម​បទបញ្ជា​ពី​លោក​ឧត្តម​សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ចុះ​ស្រាវជ្រាវ​ឈានដល់​ការ​រក​ឃើញ​ជនរងគ្រោះ ហើយ​ចាប់បាន​ជនសង្ស័យ​ភ្លាមៗ​នៅ​បន្ទប់​ជួល​មួយ​កន្លែង ក្បែរ​ខារ៉ាអូខេ​យីហោ​K1 ក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត​។ មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ប្រាប់ថា កុមារី​រងគ្រោះ​បាន​ស្លាប់​ហើយ គឺ​ជនរងគ្រោះ​ត្រូវបាន​សម្លាប់​ញាត់​ដាក់​ក្នុងកា​រ៉ុង ចំណែក​ជនសង្ស័យ ចាប់បាន​ហើយ និង​កំពុង​សួរនាំ​នៅ​ឡើយ​។ យ៉ាងណា​ក៏​ដោយ​សមត្ថកិច្ច​មិនទាន់​ប្រាប់​ពី​មូលហេតុ អត្តសញ្ញាណ​ជនល្មើស និង​ដំណើរ​រឿង​ករណី​ចាប់​ជម្រិត​នេះ​ទេ​។​

​ស្ថិត​ក្នុង​ដំណាក់កាល​ស​ម​ត្ថ​កិច្ច​បាន​សួរចម្លើយ ដោយ​ជនសង្ស័យ​បានបញ្ជាក់​ថា ខ្លួន​និង​ក្មេងស្រី​រងគ្រោះ​ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា​និង​នៅ​ភូមិ​ជាមួយគ្នា​តាំងពី​ក្មេង​ស្រី​រងគ្រោះ​អាយុ​ប្រហែស​៦​ឆ្នាំ ។ នា​ពេលកន្លងមក នៅពេល​ដែល​ក្មេង​ស្រី​នោះ​គ្មាន​អ្វី​ជិះ​ទៅ​សាលា ជនសង្ស័យ​ក៏​បាន​ជូន​ទៅ​សាលារៀន ជូន​ដើរលេង ជូន​ទៅ​មាត់​ទន្លេ​លេង​សប្បាយ ។ ជនសង្ស័យ​បាន​បញ្ជាក់ថា មូលហេតុ​ដែល​ខ្លួន​រត់​ចេញពីផ្ទះ ដោយសារ​តែ​ខ្លួន​រៀន​ពេទ្យ​ធ្លាក់ ហើយ​ត្រូវ​ប៉ា​ដេញ​ចេញ​ពី​ផ្ទះ​ចំនួន​៣​ដង ក៏​រត់​មក​ស្នាក់​ក្នុង​សមាគម​ពេទ្យ ព្រោះ​ខ្លួន​មិន​ត្រូវ​គ្នា​ជាមួយ​ប្រពន្ធ​ចុង​របស់​ប៉ា ។ ក្រោយពេល​ដែល​ប៉ា​ដេញ​ចេញ​ពី​ផ្ទះ ហើយក៏​មាន​សង្សារ​តាំងពី​រៀន​ពេទ្យ ប៉ុន្តែ​ឈប់​ស្នាក់នៅ​ក្នុង​សមាគម​ពេទ្យ ក៏​មក​ជួល​បន្ទប់​ស្នាក់នៅ​ជាមួយ​សង្សារ ហើយក៏​បាន​ដើររក​ការងារ​ធ្វើ ប៉ុន្តែ​រក​មិន​បាន ។ មូល​ដែល​ចាប់​ក្មេង​នោះ តាមរយៈ​ការ​ស្គាល់​គ្នា​ជាមួយ​ពូ​របស់​ក្មេងស្រី​រងគ្រោះ ឈ្មោះ​វេហារ ដែល​ជា​មិត្តភក្តិ​ធ្លាប់​រៀន​ថ្នាក់​ជាមួយគ្នា ហើយ​បាន​រៀបចំ​គម្រោង​ដើម្បី​ចាប់​ក្មេងស្រី​រងគ្រោះ​ជម្រិត​យកលុយ ដោយ​បាន​ធ្វើការ​ស៊ើបសួរ​ក្មេងៗ​ក្នុងភូមិ​អំពី​សាលា​ដែល​ក្មេងស្រី​រងគ្រោះ​រៀន ហើយ​បាន​ធ្វើ​ជា​ទៅ​ដូរ​លុយ​នៅ​កន្លែង​ដែល​ម្តាយ​ក្មេងស្រី​កំពុង​រកស៊ី​។ ស្ថិតក្នុង​ឱកាស​ល្អ​នោះ ខ្លួន​ក៏​បាន​ទៅ​សាលារៀន​របស់​ក្មេងស្រី ដែល​ជា​មនុស្ស​ធ្លាប់​គ្នា​ល​បាន​ល្បូង​ក្មេងស្រី​រងគ្រោះ​ឡើង​ជិះ​ម៉ូតូ​យក​ទៅ​បន្ទប់​ជួល​ជម្រិត​ទារលុយ​ពី​ម្តាយ​ក្មេងរងគ្រោះ​៕ ​ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×