Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឲ្យ​បញ្ឈប់​ការចាក់ផ្សាយ​បទ​ចម្រៀង (​រាំ​ស្កុប​) របស់​ផលិតកម្ម​សាន់ដេ​

spot_img

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រាប់​ឲ្យ​ម្ចាស់​ស្ថានីយទូរទស្សន៍ និង​ទូរទស្សន៍​គ្រប់​ប្រព័ន្ធ និង​ម្ចាស់​ទូរទស្សន៍​អន​ឡាញ​គ្រប់​ប្រភេទ បញ្ឈប់​ការចាក់ផ្សាយ​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា (​រាំ​ស្កុប​) របស់​ផលិតកម្ម​សាន់ដេ​។​

​បើ​យោង​តាម​បានចេញ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ លោក​ខៀវ កាញារីទ្ធ បានឲ្យដឹងថា ការបញ្ឈប់​ការចាក់ផ្សាយ បទ​ចម្រៀង​រាំ​ស្កុប​នេះ ដោយសារ​តែ​វីដេអូ​បទ​ចម្រៀង​នេះ បាន​ប្រើ​ស្លាក​សញ្ញា (Logo) របស់​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដោយ​គ្មាន​ការអនុញ្ញាត​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រាប់ថា ក្រុមហ៊ុន​សាន់ដេ វីដេអូ បាន​ផលិត​បទ​ចម្រៀង​មាន​ចំណងជើង​ថា (​រាំ​ស្កុប​) ដែល​នៅក្នុង​ឈុត​សម្តែង បទ​ចម្រៀង​នោះ បាន​ប្រើប្រាស់​ឯកសណ្ឋាន​ដែល​មាន​ស្លាក​សញ្ញា (Logo) របស់​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដោយ​ពុំ​មាន​ការអនុញ្ញាត ពី​មន្ទីរពេទ្យ​កាល់ម៉ែ​ត ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ របស់​មន្ទីរពេទ្យ និង​ទឹកចិត្ត​ក្នុង​ការបំពេញ​ការងារ​វិជ្ជាជីវៈ​របស់​បុគ្គលិក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ទាំងមូល​។​

​សេចក្តីជូនដំណឹង​បាន​បញ្ជាក់បន្ថែម​ថា សូម​ឲ្យ​ម្ចាស់​ស្ថានីយ​ទាំងអស់​អនុវត្តន៍​ឲ្យមាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃជូ​ន​ដំណឹង​នេះ​តទៅ ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×