Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេជោ ៖ ការងារ​អាទិភាព​ចំនួន​៣ ប្រែក្លាយ​កម្ពុជា ឲ្យទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

spot_img

​​វៀតណាម ​៖ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​បាន​បើកសម្ពោធ​ពិ​ពណ៍​រូបថត និង​អំពី​ប្រវត្ត​នៃ​កិច្ចប្រជុំ​មហា​អនុ​តំបន់​មេគង្គ GMS រួចហើយ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា​ចក​ហរ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​មហា​អនុ​តំបន់​មេគង្គ នៅ​សាលសន្និសីទ​ជាតិ (NCC)​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានលើកឡើង​ពី​ការងារ​អាទិភាព​ចំនួន​៣ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​យកចិត្តទុកដាក់ សំដៅ​ប្រែក្លាយ​កម្ពុជា ឲ្យទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។ ការងារ​អាទិភាព​ទាំង​៣​នោះ​រួមមាន​៖

​ទី​១៖ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដ ជាពិសេស​ផ្ដោតលើ​ការអភិវឌ្ឍ​របៀង​សេដ្ឋកិច្ច សំដៅ​ត​ភ្ជាប់​ប៉ូល​សេដ្ឋកិច្ច​ក្នុងស្រុក និង​តំបន់ ដោយ​ប្រកាន់យក​នូវ​អភិក្រម នៃ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមុខ​។​

​ទី​២៖ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ទន់ តាមរយៈ​ធ្វើឲ្យ​ប្រសើរ​នូវ​ប្រព័ន្ធ​ឡូជី​ស្ទិក និង​សេវាកម្ម ដើម្បី​ប្រែក្លាយ​កម្ពុជា ទៅ​ជា​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទិក នៃ​មហា​អនុ​តំបន់​មេគង្គ ដោយ​បន្ដ​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​អនុវត្ដ​កិច្ចព្រមព្រៀង ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​។​

​ទី​៣៖ ការអភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ​ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន ជាពិសេស​ផ្ដោត​លើ​កម្មវិធីសិក្សា អប់រំ ផ្នែក​វិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា និង​កម្មវិធី​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មាន ប្រសាសន៍​ទៀត​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក កំពុង​មាន​លក្ខណៈ​ល្អប្រសើរ ដែល​បាន​ងើបឡើង​នៅ​ឆ្នាំ​២០១៧ និង​បន្ដ​កើនឡើង​ថែម​ទៀត នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​។ ស្របគ្នា​នេះ សេដ្ឋកិច្ច​ប្រទេស​មហា​តំបន់​មេគង្គ ក៏​មាន​សន្ទុះ​គួរ​ជាទី​មោទនៈ ក៏ប៉ុន្ដែ​លទ្ធភាព​កំណើន នៃ​អតិផរណា និង​អត្រា​ការប្រាក់ ដែល​បណ្ដាល​មក​ពី​កំណើន​តម្រូវការ និង​ទំនោរ​គាំពារ សេដ្ឋកិច្ច​ក្នុងស្រុក របស់​ប្រទេស​មួយចំនួន កំពុង​បង្ក​ផលប៉ះពាល់ ដល់​ពាណិជ្ជកម្ម និង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ផងដែរ​។​

​ក្នុង​បរិការណ៍​នេះ​ប្រទេស​មហា​អនុ​តំបន់​មេគង្គ ចាំបាច់​ត្រូវ​បង្កើន​ល្បឿន​នៃ​សមាហរណកម្ម និង​ការតភ្ជាប់​តំបន់ ដោយ​ផ្ដោត​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​បន្ថែម​ទៀត ដូចជា​វិស័យ​ហរិញ្ញវត្ថុ ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិច និង​ការអភិវឌ្ឍន៍​ទីក្រុង នៅតាម​តំបន់​ជាប់​ព្រំដែន​។ ការពង្រឹង​វិសាលភាព នៃ​កិច្ចសហប្រតិបត្តិការ កិច្ចការ​របស់​យើង នឹង​ផ្ដល់​នូវ​លំហូរ​សម្រាប់​កំណើន​សេដ្ឋកិច្ច​តំបន់ ក្នុង​ពេល​អនាគត តាមរយៈ​ការតភ្ជាប់​ក្រប​ខណ្ឌ មហា​អនុ​តំបន់​មេគង្គ និង​តាមរយៈ​កាលានុវត្ដភាព ពី​គំនិត​ផ្ដួចផ្ដើម​តំបន់​ផ្សេងទៀត​។​

​ជាមួយគ្នានេះដែរ សម្ដេច​តេជោ​នាយ្រដ្ឋមន្ត្រី​បាន​ទាញ​នូវ​ចំណាប់អារម្មណ៍ លើ​បញ្ហា​នៅ​ប្រឈមមុខ​មួយចំនួន ដែល​ទាមទារ​ឲ្យមាន​ការគិតគូរ និង​ដោះស្រាយ​រួមមាន​៖

១)​ការ​មិន​ទាន់​ទាញយក​ប្រយោជន៍ អស់​ពី​សក្ដានុពល ដែល​មាននៅ​តាម​របៀង​សេដ្ឋកិច្ច ដ៏​រស់​រវើក​របស់​ម​ហា​អនុ​តំបន់​មេគង្គ​។​

២)​បញ្ហា​ប្រឈម​នៃ​កំណើន នគរូបនីយកម្ម ដោយសារ​ការអភិវឌ្ឍ​ន៍​ដ៏​ឆាប់រហ័ស​នៅក្នុង​តំបន់​។​

៣) ការកកស្ទះ នៅ​តាម​ច្រកព្រំដែន ដែល​បណ្ដាល​មក​ពី​សកម្មភា​ពពាណិជ្ជកម្ម និង​ធុរកិច្ច​។​

៤)​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​បច្ចុប្បន្ន នៅ​មិនទាន់​ឆ្លើយតបបាន ទៅនឹង​កំណើន​នៃ​តម្រូវការ​។​

៥)​ការ​បន្ដ​ពឹងផ្អែក​ទៅលើ​ធនធានធម្មជាតិ និង​កម្លាំង​ពលកម្ម​មានតម្លៃ​ទាប ក្នុង​ការទាក់ទាញ ការវិនិយោគ និង​ធុរកិច្ច និង​មិន​អាច​រក្សា​បាន​ឡើយ នូវ​កំណើន​ប្រកប​ចីរភាព និង​បរិយា​ប័ន្ន​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ផង​ដែរ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ រដ្ឋាភិបាល​វៀតណាម ធនាគារ​អភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និង​សភាពាណិជ្ជកម្ម នៃ​ប្រទេស​មហា​អនុ​មេគង្គ ដែល​បាន​រៀបចំ កិច្ចប្រជុំ​កំពូល​ធុរកិច្ច​នៅថ្ងៃនេះ​ឡើង សម្រាប់​ការផ្លាស់ប្ដូ​រមតិ​អំពី​កម្លាំង​ចលករ​ថ្មីៗ ក្នុង​ការបន្ដ​រុញច្រាន កំណើន​សេដ្ឋកិច្ច​ប្រទេស​មហា​អនុ​តំបន់​មេគង្គ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×