Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​វៀតណាម ៖ រដ្ឋមន្ត្រីការបរទេស​ចិន សូម​គាំទ្រ​នូវ​មាគ៌ា នៃ​ការអភិវឌ្ឍ របស់​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​

spot_img

​​វៀតណាម​ ៖ នៅ​រាត្រី ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប លោក វ៉ាង យី ( Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន នៅ​សាលសន្និសីទ​ជាតិ​វៀតណាម ទីក្រុង​ហាណូយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នូវ​ការ​ជូនពរ​ជូន លោក វ៉ាង យី ដែល​ត្រូវ​បាន​សភា​ប្រជាជន​ចិន បោះឆ្នោត​ជ្រើសតាំង ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន សា​ជា​ថ្មី​ម្តងទៀត​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ ក៏​បាន​ផ្តាំផ្ញើ​តាមរយៈ​លោក​រដ្ឋមន្ត្រី ផ្ញើ​ជូន​នូវ​ការ​ជូនពរ​និង​អបអរសាទរ​ជូន​ចំពោះ​លោក ស៊ី ជីន​ពីង លោក លី ខឺ​ឈាង ដែល​ត្រូវ​បាន​សភា​ប្រជាជន​ចិន បោះឆ្នោត​ជ្រើសតាំង ជា​ប្រធានាធិបតី និង​ជា​នាយករដ្ឋមន្ត្រី​ចិន សា​ជា​ថ្មី​ម្តងទៀត​។​

​លោក វ៉ាង យី មានប្រសាសន៍​សំដែង​នូវ​ការរីករាយ ដោយបាន​ជួប​សន្ទនា​សារជាថ្មី​ម្តងទៀត ជាមួយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​។ លោក​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​លោក​ប្រធានាធិបតី និង​លោក​នាយករដ្ឋមន្ត្រី​ចិន ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​ចិន​បាន​បន្តថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅ លោក​ប្រធានាធិបតី​ចិន បាន​ជួបពិភាក្សា​ការងារ​ចំនួន​ពីរដង​ជាមួយ សម្តេច​តេជោ ហើយ​កាលពី​ខែ​មករា​កន្លងទៅ លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​និង​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ នៅ​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន​។​

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ជម្រាប​ជូន សម្តេច​តេ​ជោថា ប្រទេស​ចិន​បាន​តាមដាន​និង​គាំទ្រ​នូវ​វិធានការ​ទាំងឡាយ​ដែល​សម្តេច​តេជោ និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្តន៍​នា​ពេលកន្លងមក ក្នុង​ការពារ​និង​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា ពិសេស​ការការពារ​កិត្តិយស​ជាតិ​របស់​កម្ពុជា​។ តាមរយៈ​នេះ ប្រទេស​ចិន​សូម​គាំទ្រ​នូវ​មាគ៌ា​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត ជាង​នេះ​ទៅទៀត​នោះ ថ្នាក់ដឹកនាំ​ចិន​សូម​គាំទ្រ​និង​ជូនពរ​សម្តេច​តេជោ​បន្ត​ជាប់ឆ្នោ​ត​ក្នុង​ការដឹកនាំ​ជោគវាសនា​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត​។​

​នៅក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ សម្តេច​តេជោ និង​លោក វ៉ាង យី បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​លើ​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី ពហុភាគី បញ្ហា​តំបន់​និង​អន្តរជាតិ ពិសេស​បញ្ហា​វិវត្តន៍​នៃ​សភាពការណ៍​ថ្មីៗ​ជុំវិញ​ពិភពលោក ដែល​មេដឹកនាំ​កម្ពុជា និង​ចិន​បាន​នឹង​កំពុង​យកចិត្តទុកដាក់​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×