Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី កម្ពុជា ឡាវ និង​វៀតណាម ជួបពិភាក្សា​ចង្អៀត មុន​បើក​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ​

spot_img

​​វៀតណាម​ ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី ៣១ ខែ​មីនា ឆ្នាំ​២០១៨​នេះ នៅ​មុន​នឹង​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ​(GMS) លើក​ទី​៦(​ចង្អៀត​)​ចាប់ផ្ដើម សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញពិសារ​អាហារ​ពេល ព្រឹក​ការងារ​ជាមួយ លោក​បណ្ឌិត ថង​លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ និង​លោក ង្វៀន សួន​ហ្វុក នាយករដ្ឋមន្ត្រី​វៀតណាម នៅ​មជ្ឈមណ្ឌល​សន្និសីទ​ជាតិ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​នៅក្នុង​ពិធី​ទទួលទាន​អាហារ​ការងារ​ពេល​ព្រឹក​ការងារ​នេះ មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី បាន​សំដែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​រួមគ្នា អំពី​ទំនាក់ទំនង​ប្រពៃណី​នៃ​មិត្តភាព សាមគ្គីភាព ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ និង​កិច្វសហប្រតិបត្តិការ​ទូលឡំទូលាយ ក្នុងចំណោម​ប្រទេស​ទាំង​បី ដែល​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការអភិវឌ្ឍ​ប្រទេស​និមួយៗ ព្រមទាំង​រក្សា​សន្តិភាព ស្ថិរភាព និង​វិបុល ភាព​នៃ​តំបន់​ទាំងមូល​។ ជាមួយគ្នា​នេះ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី បាន​ធ្វើ​ការកត់សំគាល់​យ៉ាង​យកចិត្តទុកដាក់ អំពី​វឌ្ឍនភាព​ដ៏​សំខាន់ ដែល​បាន​ធ្វើឡើង​នៅក្នុង​ការអនុវត្ត​ផែនការមេ ដែល​បាន​កែសម្រួល​សម្រាប់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV សម្រាប់​ឆ្នាំ​២០១០-២០២០ ក៏​ដូច​ជា​សកម្មភាព​និង​កម្មវិធី​សហប្រតិបត្តិការ នៅតាម​តំបន់ ផ្សេងៗ ក្នុងចំណោម​ប្រទេស​ទាំង​បី​។ សូម​បញ្ជាក់​ដែរ​ថា តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម ជា​តំបន់​ដែល​ព្រំដែន​ជាប់​គ្នា នៃ​ខេត្ត​ចំនួន​១៣ រួមមាន ខេត្ត​ចំនួន​៤​របស់​កម្ពុជា គឺ​ខេត្ត​ស្ទឹងត្រែង រតនគីរី មណ្ឌល​គី​រី និង​ខេត្ត​ក្រចេះ ខេត្ត​ចំនួន​៤​របស់​ឡាវ គឺ​ខេត្ត​អា​តា​ពូ សាឡា​វ៉ាន់ សេកុង និង​ខេត្ត​ចំប៉ា​សាក់ និង​ប្រទេស​វៀតណាម មាន​៥​ខេត្ត គឺ​ខេត្ត​កុន​ទុម ហ្កា​ឡាយ ដាក់​ឡាក់ ដាក់​ណុង និង​ប៊ីង​ភឿក​៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×