Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ Michigan បើកទ្វារ​មជ្ឈមណ្ឌល​គ្រា​មាន​អាសន្ន​ដើម្បី​ឃ្លាំមើល​ស្ថានីយ៍​អវកាស​របស់​ចិន​ដែល​ត្រៀម​ធ្លាក់ចុះ​

spot_img

​អភិបាលរដ្ឋ Michigan, Rick Snyder បាន​ចេញ​បញ្ជា​ឲ្យ​មជ្ឈមណ្ឌល​សម្រាប់​យុទ្ធនាការ​គ្រា​មាន​អាសន្ន​ធ្វើ​ការតាមដាន​ដំណើរ​ការធ្លាក់ចុះ​របស់​ស្ថានីយ៍​អវកាស​ចិន Tiangong-1 ចូលមក​ដល់​បរិយាកាស​នៃ​ផែនដី ។​

​កាសែត Detroit Free Press បាន​ចុះផ្សាយ​ព័ត៌មាន​ឲ្យដឹងថា Tiangong-1 បាន​ធ្លាក់ចុះ​ដល់​ស្រទាប់​បរិយាកាស​ផែនដី​ពី​ថ្ងៃ​ទី ៣០ ខែ​មីនា ដល់​ថ្ងៃ​ទី ២ ខែ​មេសា ។ ប្រឈមមុខ​នឹង​បញ្ហា​នេះ អភិបាលរដ្ឋ Snyder បាន​សម្រេច​បើក​មជ្ឈមណ្ឌល​ឃ្លាំ​មើល​ដំណើរ​ព្យុះ​ភ្លើង​របស់​វា បំណង​មាន​វិធី​ដោះស្រាយ​សមស្រប​និង​ទាន់​ពេលវេលា ។​

​តាម​ការ​គណនា​របស់ សម្ព័ន្ធ​ក្រុន​ហ៊ុន Aerospace Corporation ឲ្យដឹងថា ទោះបីជា​ប្រូ​បាប​ប៊ី​លី​តេ នៃ​ការធ្លាក់​បំណែក​នៃ​ស្ថានីយ៍​អវកាស​ទម្ងន់ ៨,៥​តោន ធ្លាក់ចុះ​ចំ​រដ្ឋ Michigan មាន​កម្រិត​ទាប​បំផុ​តក្តី ប៉ុន្តែ​វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដោយសារ​តែ​សំរាម​អវកាស​នេះ​អាច​ផ្ទុះ​នូវ​សារធាតុ​ដ៏​ពិសពុល​ហៅថា hydrazine ។​

​ខណៈពេល​នោះ​ការិយាល័យ​គ្រឿងយន្ត​អវកាស​មាន​អ្នកបើកបរ​របស់​ចិន (CMSEO) បែរ​ជា​លើកឡើងថា គ្មាន​អ្វី​ព្រួយបារម្ភ​ពី Tiangong-1 កំពុង​ធ្លាក់ចុះ​នោះទេ -​នេះ​បើ​តាម AFP​។​

​ស្ថានីយ៍​អវកាស Tiangong-1 ត្រូវ​បាន​បាញ់​បង្ហោះ​លើ​តារាវិថី​កាលពី​ឆ្នាំ ២០១១ ដែល​ពេលនោះ​ត្រូវបាន​គេ​ពណ៌នា​ប្រៀបដូចជា​និមិត្តរូប​នយោបាយ​ពោរពេញ​ដោយ​អំណាច​របស់​ចិន​” រួមចំណែក​ក្នុង​មហិច្ឆតា​ចង់ឲ្យ​ប្រទេស​នេះ​ក្លាយជា “​មហាអំណាច​អវកាស​” ។​

​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង នៅ​ឆ្នាំ ២០១៦ ក្រុង​ប៉េកាំង​បាន​សារភាព​ថា ពួកគេ​បាត់បង់​សមត្ថភាព​គ្រប់គ្រង Tiangong-1 ហើយ​វា​នឹង​ធ្លាក់​ចុះ​មក​លើ​ផែនដី​ឆ្នាំ ២០១៦​។​

​តាម​ការ​គណនា​របស់​អ្នកវិទ្យាសាស្ត្រ​នោះ បណ្តា​ផ្នែក​របស់​ស្ថានីយ៍​អវកាស​នេះ​នឹង​ត្រូវ​បាន​ឆេះ​ខ្លោច​ពេល​ឆ្លងកាត់​ស្រទាប់​បរិយាកាស ប៉ុន្តែ​វា​អាច​នៅ​មាន​បំណែក​ឆេះ​ពុំ​អស់​ទម្ងន់​ប្រមាណ ១០០ គីឡូក្រាម នឹ​ធ្លាក់ចុះ​មក​លើ​ដី មកទល់​ពេល​នេះ​គេ​នៅ​ពុំទាន់​កំណត់​បាន​ទីតាំង​ធ្លាក់​របស់ Tiangong-1 ឡើយ ចំណែក​ប្រទេស​ចិន​អះអាងថា ហានិភ័យ​បង្ក​ឲ្យមាន​ការស្លាប់​និង​របួស​គឺ​តិចតួច​ណាស់ ៕ សូ​យ​ន​

spot_img
×