Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះ​បន្តិចបន្តួច អាង​អី​រត់ចោល មិន​ស្រណោះ​សូម្បី​កូនតូច ប្រពន្ធ​ផ្ញើ​សារ​ចំហ​ទៅកាន់​ប្តី​ចិត្តដាច់ អាន​ហើយ​គួរ​ឲ្យ​ស្រណោះ​ណាស់​!

spot_img

​​ស្ត្រី​រូប​ស្អាត​ម្នាក់​បានសម្រេច​ចិត្ត​បង្ហោះ​នូវ​រឿងរ៉ាវ​នៃ​ជីវិត​គូ​របស់​ពួកនាង បន្ទាប់ពី​បាន​បែកបាក់​គ្នា នៅលើ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ដឹងថា ប្តី​របស់​នាង​គឺជា​បុរស​ទី​១ ដែល​រូបនាង​បានប្រគល់​អ្វីៗ​គ្រប់យ៉ាង​ចំពោះ​រូបគាត់ ។ នៅ​គ្រា​ដំបូង នាង​បាន​គិតថា ពួកគេ​នឹង​រួម​រស់នៅ​ជាមួយគ្នា​លុះ​ថ្ងៃ​ចុងក្រោយ ។ នាង​តែង​គិតថា គាត់​ជា​ស្វាមី​ដ៏​ល្អ​ម្នាក់​សម្រាប់​នាង ហើយ​ពុំមាន​នរណាម្នាក់​អាចមក​ឆក់​គាត់​ពី​បេះដូង​របស់​នាង​បានឡើយ ។ នាង​មាន​អារម្មណ៍​ថា ជីវិត​ស្នេហា​របស់​ពួកគេ​សូម្បី​រលូន​ទៅមុខ បន្ទាប់ពី​មានកូន​ម្នាក់​ជាមួយគ្នា ។​

​ទោះយ៉ាងណា អ្វីៗ​ពុំ​ដូច​ការដែល​នាង​បាន​រំពឹងទុក​នោះឡើយ ។ នាង​មាន​អារម្មណ៍​ថា អ្វីៗ​ហាក់ដូច​ប្រែប្រួល ហើយ​ថា ប្តី​របស់​នាង​បង្ហាញ​ឥរិយាបទ​ប្លែក​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ ជាការ​ពិតណាស់ ជម្លោះ​តិចតួច​បានកើត​ឡើង បាន​ជំរុញ​ឲ្យ​ប្តី​របស់​នាង​ត្រូវ​ចាក​ចេញពី​នាង និង​កូន​របស់​នាង​តែម្តង ។ នាង​បាន​រង់ចាំ​យ៉ាង​អត់ធ្មត់ និង​ព្យាយាម​និយាយ​ទៅកាន់​គាត់ ប៉ុន្តែ គាត់​មិន​ទទួលយក​នូវ​ហេតុផល​ផ្សេងៗ​របស់​នាង​ឡើយ ។ យោងតាម​នាង នោះ​ប្តី​របស់​នាង​បាន​ប្រាប់​នាង កុំ​ឲ្យ​ផ្សះផ្សា​ទំនាក់ទំនង​របស់​ពួកគេ​ទាំងពីរ​តទៅទៀត ។

​នៅ​ទីបំផុត នាង​តាំងចិត្ត​ក្លាហាន​ឡើង និង​សម្រេចចិត្ត​បញ្ចប់​ទំនាក់ទំនង​រប​ស់​ពួកគេ តាមរយៈ​ការ​បង្ហោះ​សា​រលើ​ហ្វេ​ស​ប៊ុ​ក ផ្ញើ​ទៅកាន់​ប្តី​របស់​នាង ។ សម្រាប់​រូបនេះ នោះ​ភាព​អត់ធ្មត់ និង​អំពើ​ល្អ​របស់​នាង លែងមាន​តទៅទៀត​ហើយ ហើយ​នាង​ជឿថា នាង​បានធ្វើ​គ្រប់គ្រាន់ ចំពោះ​ការព្យាយាម​ផ្សះផ្សា​ទំនាក់ទំនង​របស់​ពួកគេ​ទាំងពីរ ៕ ចន្ទី

  

spot_img
×