Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណួរ​បន្ត ៖ តើ​អ្នក​ណា​សម្លាប់​បុរស​ឯកោ​ម្នាក់នេះ​?

spot_img

បុរស​ម្នាក់​រស់នៅ​តែម្នាក់ឯង​ក្នុង​ផ្ទះ​តូច​មួយ​ដាច់​ឆ្ងាយ​ពី​គេ ។ គាត់​មិនសូវ​ដើរ​ចេញ​ក្រៅ​ឡើយ ទើប​ពុំ​មាន​អ្នក​ណា​បាន​យល់ដឹង​ពី​ជីវភាព​របស់​គាត់ ។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ខែ​ឆ្នាំ​មួយ​នោះ អ្នក​បញ្ជូន​សំបុត្រ​បាន​យក​សំបុត្រ​និង​របស់​ផ្ញើ​តាម​ប៉ុស្តិ៍​មកកាន់​ផ្ទះ​គាត់ ប៉ុន្តែ​គ្មាន​អ្នកណា​ចេញមក​បើកទ្វារ ។ មើល​តាម​ចន្លោះ​បង្អួច​បុរស​នេះ​ឃើញ​ម្ចាស់ផ្ទះ​បាន​ត្រូវគេ​សម្លាប់​បាត់​ហើយ​។​

​ពេល​ប៉ូលិស​មកដល់​កន្លែងកើតហេតុ​ពួក​គេ​ប្រមូល​វត្ថុតាង​រួមមាន ៖ បំពង់​ទឹកដោះគោ​២​នៅក្តៅ​ឧ​ណ្ឌៗ និង​បំពង់​ទឹកដោះគោ​១ ត្រជាក់​ស្រេប កាសែត​មួយ​ច្បាប់​ដែល​បោះពុម្ពផ្សាយ​នៅ​ថ្ងៃ​អង្គារ ដើម​សប្តាហ៍​ខែ​ឆ្នាំ​ដដែល​នោះ សំបុត្រ​មួយ​ច្បាប់​មិនទាន់​ត្រូវបាន​ហែក​មើល​ ព្រមទាំង​សៀវភៅ​ខិត្តប័ណ្ណ​ឧទ្ទេសនាម​ផលិតផល​មួយ​ក្បាល ។​

​ជាមួយ​វត្ថុតាង​បែបនេះ ប៉ូលិស​កំណត់​មុខសញ្ញា​ថា ៖ អ្នកយក​ទឹកដោះគោ​មក​ដាក់ អ្នក​ដាក់​កាសែត បុគ្គលិក​ប្រៃសណីយ៍មក​ប្រគល់​សំបុត្រ អ្នក​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ផលិតផល​។​

​តែ​១​ថ្ងៃក្រោយ​ប៉ុណ្ណោះ ប៉ូលិស​ចាប់​បាន​ឃាតករ ។

សំណួរ​សួរថា តើ​ផ្អែកលើ​ភស្តុតាង​អ្វី ហើយ​នរណា​ក្នុងចំណោម​មុខសញ្ញា​ខាងលើ​គឺជា​ឃាតករ​?

​បុរស​រូប​នោះ​បាន​ស្លាប់​ក្នុង​ផ្ទះ​នេះ​

spot_img
×