Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​នឹង​បើក​ស្ថាន​កុងស៊ុល​របស់​ជប៉ុន​ប្រចាំ​នៅ​ខេត្តសៀមរាប​

spot_img

​ភ្នំពេញ​៖ អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បាន​ថ្លែងថា ជប៉ុន​នឹង​បើក​ស្ថាន​កុងស៊ុល​របស់​ជប៉ុន​ប្រចាំ​នៅ​ខេត្តសៀមរាប នៅក្នុង​ខែមករា ឆ្នាំ​២០១៨​ខាងមុខនេះ ហើយនឹង​បន្ត​យកចិត្តទុកដាក់​ពង្រឹង​បន្ថែមទៀត នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ជប៉ុន​និង​កម្ពុជា​។

​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល នៃ​កិច្ចពិភាក្សា​ទ្វេភាគី រវាង​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក Iwo HORII អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​បញ្ជាក់ថា លោក​អនុរដ្ឋមន្ត្រី​ការបរទេស បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ពិសេស​គឺ​ការផ្លាស់​ប្តុ​រ​ការគាំទ្រ​គ្នា​ទៅវិញទៅមក នៅលើ​វេទិកា​តំបន់ និង​វេទិកា​អន្តរជាតិ​ជាច្រើន​។ លោក ក៏បាន​វាត​ម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៅ​កម្ពុជា​បច្ចុប្បន្ន និង​ថា រដ្ឋាភិបាល​ជប៉ុន នឹង​បន្ត​ផ្តល់ជំនួយ​ឧបត្ថម្ភ​ដល់​កម្ពុជា ក្រោម​កម្មវិធី​កិច្ចសហប្រតិបត្តិការ​រ​វាង​ជប៉ុន​និង​កម្ពុជា​។ លោក​អនុរដ្ឋមន្ត្រី ក៏​លើកឡើង​អំពី​ការគិតគូរ​របស់​រដ្ឋា​ភិ​បាលជ​ប៉ុន ក្នុង​ការជួយ​ដល់​កម្ពុជា​លើ​ការកែទម្រង់​គ្រប់​វិស័យ ពិសេស​ការបង្កើន​សម​ត្ថ​ភាព​របស់​កំពង់ផែ ក្រុងព្រះសីហនុ ដើម្បី​ឆ្លើយតប​នឹង​ការទាក់ទាញ​ក្រុមហ៊ុន​របស់​ជប៉ុន​ឲ្យ​មក​ធ្វើ​វិនិយោគទុន​នៅ​កម្ពុជា ហើយ​និង​ការដោះស្រាយ​បញ្ហា​ចរាចរន៍​នៅ​ទីក្រុង​ភ្នំពេញ ដែល​លោក​បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន ជប៉ុន​បានចាប់ផ្តើម​ធ្វើការ​សិក្សា​អំពី​គម្រោង​បង្កើត​រថភ្លើង​ធុន​ស្រាល​លើ​អាកាស​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ការកកស្ទះ​ចរាចរណ៍​។​

​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​ជប៉ុន ក្នុងការ​លើកស្ទួយ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ​។ លោក​បន្តថា ការរីកចម្រើន​របស់​កម្ពុជា រហូតដល់​ពេ​នេះ គឺ​មិនអាច​កាត់ផ្តាច់​បាន​ពី​ការជួយ​ជំនួយ​ឧបត្ថម្ភ​ជាច្រើន​របស់​ជប៉ុន ហើយ​សង្ឃឹមថា​ជប៉ុន​នឹង​ផ្តល់ជំនួយ​ដល់​កម្ពុជា និង​ថា​ការគាំទ្រ​របស់​ប្រទេស​ជប៉ុន​ចំពោះ​កម្ពុជា​នឹង​ពុំមាន​ការផ្លាស់ប្តូរ​ឡើយ​។ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​វាយតម្លៃ​ចំពោះ​ការកើនឡើង​យ៉ាងខ្លាំង​របស់​វិនិយោគទុន​ជប៉ុន​នៅ​កម្ពុជា ដែល​នៅក្នុង​ឆ្នាំ​២០១៦ កន្លងមក បាន​កើន​ឡើងដល់​ចំនួន​ជាង​៨០០​លាន​ដុល្លារ​។

​លោក​ទេសរដ្ឋមន្ត្រី បាន​ឆ្លៀតឱកាស​នេះ ធ្វើការ​ពន្យល់​បកស្រាយ​អំពី​សភាពការណ៍​ដែល​កើត​មាននៅ​កម្ពុជា បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ពិសេស​គឺ​ធ្វើការ​បំភ្លឺ​ទាត់ចោល​ចំពោះ​ការចោទប្រកាន់​ដោយ​អយុត្តិធម៌​របស់​មជ្ឈដ្ឋាន​មួយចំនួន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា លើ​ករណី​កាសែត Cambodia Daily ការបិទ​អង្គការ NDI និង​ករណី​ការឃុបឃិត​ក្បត់ជាតិ​របស់​ប្រធាន​គណបក្សប្រឆាំង​ជាមួយ​មហាអំណាច​បរទេស សំដៅ​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​។ ជាការ​ឆ្លើយតប លោក​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បាន​សំដែង​អំណរគុណ​ចំពោះ​ការពន្យល់​បំភ្លឺ​របស់លោក​ទេសរដ្ឋមន្ត្រី ហើយ​បាន​គូសបញ្ជាក់ថា ជប៉ុន​គោរព​ជំហរ​របស់​កម្ពុជា និង​ថា ការគាំទ្រ​របស់​ជប៉ុន​ចំពោះ​កម្ពុជា នឹង​ពុំមាន​ការប្រែប្រួល​ឡើយ​៕​ ដោយ​៖​ជាលី​

spot_img
×