Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​មន្ត្រី​នគរបាល​៤​នាក់​និង​ស្នងការរង​ខេត្តតាកែវ​ម្នាក់ ទៅ​តុលាការ ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​ស្រស់​ម្នាក់​

spot_img

ភ្នំពេញ ៖ ស្នងការរង​ខេត្តតាកែវ លោក ឡាយ ណា​រិទ្ធ និង​ជនសង្ស័យ​៥​នាក់ ជា​មន្ត្រី​នគរបាល​ខេត្តតាកែវ ក្នុងចំណោម​៨​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​ស្រស់​ម្នាក់ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​សៅរ៍ ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៨​នេះ ដើម្បី​បន្ត​នីតិវិធី​បន្ទាប់​ពី​បញ្ចប់​ការសួរនាំ​។​

​មន្ត្រីនគរបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨​នេះ​ថា នៅ​ព្រឹក​នេះ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​ជនសង្ស័យ​៥​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ទាំង​៥​នាក់​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​៨​នាក់ ដែល​ត្រូវបាន​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​សួរនាំ​ករណី​ស្ត្រី​ស្រស់​ម្នាក់​ស្លាប់ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ចុង​ខែ​មករា ឆ្នាំ​២០១៨ បន្ទាប់​ពី​ករណី​ស្លាប់​នេះ មាន​ហេតុផល​មិន​សមរម្យ​មួយចំនួន​។​

​ករណី​ស្ដ្រី​ស្រស់ វ័យ​៣៦​ឆ្នាំ ចែវ សុ​វឌ្ឍនា ត្រូវបាន​គេ​ប្រទះឃើញ ចង​ក​សម្លាប់​ខ្លួន​នៅ​ក្រុង​ដូន​កែវ​នោះ មិនមែន​ជា​អំពើ​អត្តឃាត គឺ​វា​ជា​អំពើ​ឃាតកម្ម​។ មន្ដ្រីនគរបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ប្រាប់ថា ករណីនេះ មន្ត្រីនគរបាល​៨​នាក់​ចំនួន បាន​សារភាព​។​

​សូមបញ្ជាក់​ថា អ្នកស្រី ចែវ សុ​វឌ្ឍនា មានកូន​៣​នាក់ ត្រូវបាន​គេ​ប្រទះ​ឃើញ​ចង​ក​ក្នុង​បន្ទប់ដេក នៃ​ផ្ទះជួល​ដ៏​ធំ​របស់​ខ្លួន ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×