Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ឈរ​លំដាប់​ទី​១ ជាមួយ​ទឹកប្រាក់​វិនិយោគ​នៅ​កម្ពុជា ជាង ១៥​ប៊ី​លាន​ដុល្លារ​

spot_img

ភ្នំពេញ ​៖ លោក​ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​គូសបញ្ជាក់ថា ប្រទេស​ចិន​បាន​ឈរ​លំដាប់​លេខ​រៀង​ទី​១ នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៧ ជាមួយ​ទំហំ​ទឹកប្រាក់​វិនិយោគ រហូតដល់​ជិត​១៥​ប៊ី​លាន​ដុល្លារ​អាមេរិក​។​

​នា​ឱកាស​អញ្ជើញ​ជា​គណៈអធិបតី​ភាព ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​កម្ពុជា ចិន​-​អាស៊ាន ឆ្នាំ​២០១៨ ដែល​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និសីទ​កោះ​ពេជ្រ នា​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ លោក​រដ្ឋលេខាធិកា​របា​ន​បន្ថែមទៀតថា ទំហំ​វិនិយោគ​ចិន​មក​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន ១៤,៣​ប៊ី​លាន​ដុល្លារ​អាមេរិក ឬ ស្មើ​២៧​ភាគរយ នៃ​ទឹកប្រាក់​វិនិយោគ​ពី​បរទេស​សរុប ដែល​ចំនួន​នេះ បាន​កើនឡើង​ស្ទើរ​ពាក់កណ្ដាល បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ត្រឹមតែ ៧៤៨​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​

“​កំណើន​វិនិយោគ​របស់​ចិន បាន​សម្រួល​ដល់​ការធ្វើ​ពិពិធ​កម្មវិស័យ​ការងារ​សម្រាប់​ប្រជាជន និង​កំណើន​សេដ្ឋកិច្ច ដោយសារ​គម្រោង​ចិន​ភាគច្រើន ផ្តោត​សំខាន់​លើ​វិស័យ​សំណង់ កសិកម្ម ថាមពល ឧស្សាហកម្ម​កាត់ដេរ ធនាគារ និង​ហិរញ្ញវត្ថុ ទូរគមនាគមន៍ និង​ទេសចរណ៍ ដែល​ជា​សសរ​ស្តមសំខាន់ៗ​នៃ​សេដ្ឋកិច្ច​” លោក ឈួន ដា​រ៉ា បាន​គូសបញ្ជាក់​បន្ថែម​។​

​លោក​រដ្ឋលេខាធិការ បាន​បន្តថា ក្រៅ​ពី​កំណើន​ទឹកប្រាក់​វិនិយោគ ស្ថានភាព​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៧ ក៏​មាន​វឌ្ឍនភាព​ប្រសើ​រ​ផងដែរ​។ បើ​តាម​ទិន្ន័យ​ផ្លូវការ​បាន​បង្ហាញថា ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ សម្រេច​បាន​ដល់ ៥,៧៩០​លាន​ដុល្លារ​អាមេរិក ពោល​គឺ​បាន​កើនឡើង​២១,៧​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦​។ ទន្ទឹមគ្នានេះ ភ្ញៀវទេសចរ​ចិន ដែល​បាន​ចូលមក​កម្ពុជា កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន ១.២១០.០០០​នាក់ គឺ​បាន​កើនឡើង​ជិត ៤៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៦​ដូចគ្នា​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×