Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បី​នាក់​ស្លាប់ ពេល​បើក​ម៉ូតូ បុក​ឡាន​ចំ​ពីមុខ​

spot_img

​សៀមរាប ​៖ ​បុរស​បីនាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ក្រោយពេល​បើក​ម៉ូតូ​មួយគ្រឿង ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ដែល​កំពុង​បើក​បញ្ច្រាសទិស​គ្នា ពី​ខាង​មុខ កាលពី​យប់​ថ្ងៃ​ទី​៣០​ខែ​មីនា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៦​អា ស្ថិតក្នុង​ភូមិ​ត្រាង ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា អ្នក​ស្លាប់​ទាំង​បី​នាក់ ឈ្មោះ​ហ៊ាប កឹង អាយុ​២៦​ឆ្នាំ ឈ្មោះ​លើ​ត អាយុ​២២​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​ឈ្មោះ វ៉ាន់ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ពង្រ ឃុំ​កន្ត្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ ពួកគេ​ទាំង​បី​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា ម៉ាក ហុងដា​ឌី​ម​សង់ សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ស្លាក​លេខ បាត់ដំបង 1E 4635​។​

​សមត្ថកិច្ច​ដដែល​បាន​បន្តថា ពួកគេ​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន តាម​ផ្លូវ​លេខ​៦​អា ពី​លិច​ទៅ​កើត មកដល់​កន្លែងកើតហេតុ បាន​បើក​រំលោភ​គន្លង​ផ្លូវ​ខាងស្តាំ​របស់​គេ បណ្តាល​ឲ្យ​ជ្រុល​ទៅ​រថយន្ត​មួយគ្រឿង ដែល​បើក​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា បណ្តាលឲ្យ​ស្លាប់​ទាំង​បី​នាក់​ភ្លាមៗ​។ រថយន្ត​នោះ​ម៉ាក KIA ពណ៌​ស ស្លាក​លេខ សៀមរាប 3A 2068 ហើយ​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​បាត់​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×