Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កំពង់ចាម ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​បង្ការ​អគ្គិភ័យ គ្រោះថ្នាក់​ចរាចរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​

spot_img

​​ខេត្ត​កំពង់ចាម​ ៖ អភិបាលខេត្ត​កំពង់ចាម លោក គួច ចំរើន បាន​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ លើ​ការបង្ការ​អគ្គិភ័យ គ្រោះថ្នាក់​ចរាចរ នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ ដែល​នឹង​ឈាន​មកដល់​ប្រមាណ​ជាង​១០​ថ្ងៃ​ទៀត​នេះ​។​

​ការអំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ ចូលរួម​បែបនេះ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨ ក្នុងឱកាស​ដែល​លោក​អភិបាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្កា​សាមគ្គី នៅ​វត្ត អម្ព​វនា​រាម ទួល​ស្វាយជ្រុំ ហៅ​វត្ត​ចំការ​អណ្តូង ភូមិ​ចំការអណ្តូង ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ។​

​លោក គួច ចំរើន បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​លោកយាយ​លោកតា​ទាំងអស់​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់ ក្នុង​ការបង្ការ និង​ពន្លត់​អគ្គិភ័យ នឹង​ត្រូវ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ទៀន ធូប ព្រោះ​ជិត​ដល់​រដូវ​ចូលឆ្នាំថ្មី​ហើយ ដែល​អាច​នឹង​បង្ក​គ្រោះ​អគ្គិភ័យ​ដោយ​ប្រការ​ណាមួយ​ដែល​បណ្តាល​មកពី​​យើង​មាន​ការធ្វេសប្រហែស​។​

​លើសពីនេះ​ទៀត លោក​អភិបាលខេត្ត ក៏​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ជាពិសេស បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុកចំកា​រលើ ត្រូវមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ការគោរព​ច្បាប់​ចរាចរណ៍ ព្រោះ​នាពេល​បច្ចុប្បន្ន​នេះ បញ្ហា​គ្រោះថ្នាក់​ចរាចរ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការកើនឡើង​ខ្ពស់ ដោយឡែក​ខេត្ត​កំពង់ចាម​របស់​យើង​ក៏​ជា​ចំណុច​ខ្ពស់​នៃ​គ្រោះថ្នាក់​ចរាចរ​នេះ​ផងដែរ ហេតុ​នេះ​សូម​បងប្អូន​ទាំង​អស់​ពេល​ជិះ​ម៉ូតូ​ត្រូវ​ពាក់​មួកសុវត្ថិភាព​ដើម្បី​ការពារ​ខ្លួនឯង ត្រូវ​ពាក់​ខ្សែក្រវាត់​ការពារ​សុវត្ថិភាព​នៅ​ពេល​បើកប​រ​និង ចេះ​អធ្យាស្រ័យ​គ្នា​ក្នុង​ពេល​បើកបរ ជា​ពិសេស​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ចរាចរ​ទាំង​អស់​គ្នា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×