Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មហាជន​ផ្ទុះ​កំហឹង នឹង​ទង្វើ​ឪពុក​នេះ​ប្រដៅ​កូន វ៉ៃ​ឡើង​ខ្លោច​សាច់ ហើយ​ចង​អូស​តាម​ម៉ូតូ ព្រោះ​បាន​ប្រព្រឹត្ត​រឿង​មួយ​នេះ (​មាន​វីដេអូ​)

spot_img

ឪពុក​ជនជាតិ​ចិន​ម្នាក់ បាន​ជឿថា​មានតែ​ការប្រើ​អំពើហិង្សា​បែបនេះ​នេះ​ទេ ទើប​អាច​ប្រដៅ​កូនប្រុស​អាយុ ១២ ឆ្នាំ របស់ខ្លួន​ឲ្យ​រាងចាល​បាន ។ ជាការ​ពិតណាស់ គាត់​បានដាក់​ទណ្ឌកម្ម​កូនប្រុស​នេះ ដែល​បាន​លួច​លុយ​ចំនួន ២០ ដុល្លារ ដោយ​ស្រាត​ខោអាវ​ននលគក រួច​វាយ​នឹង​រំពាត់​យ៉ាង​សាហាវ និង​បន្ទាប់មក ចងភ្ជាប់​នឹង​ម៉ូតូ រួច​អូស​តាម​ដងផ្លូវ​តែម្តង ។​

​ទោះយ៉ាងណា វីដេអូ​ឃ្លី​ប​នេះ បាន​បង្ក​រលក​កំហឹង​យ៉ាងខ្លាំង​ក្លា ពី​សំណាក់​អ្នកស្រុក​អ្នកភូមិ និង​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត ដោយ​មនុស្ស​ជាច្រើន​បាន​រិះគន់​ទៅលើ​ឪពុក​រូបនេះ ដែល​មិនគួរណា​ធ្វើបាប​កូន​របស់ខ្លួន​យ៉ាង​សាហាវ​បែបនេះ ដោយ​គ្រាន់តែ​រឿង​ប៉ុណ្ណឹង​សោះ ។ នៅក្នុង​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងប្រុស​នេះ ដែល​គ្របដណ្តប់​របួស​ដាច់​សុះសាច់ និង​ស្នាម​ជាំ​ទាំង​ដុំៗ អាច​ត្រូវបាន​មើលឃើញ​រងារ​ញាក់​ឡើង​ទទ្រើក ស្ថិតក្នុង​អាកាស​ដ៏​ត្រជាក់ និង​មេឃ​ភ្លៀង ។​

​ហ្វូងមនុស្ស​ភ្លាមៗ​នោះ បានទាមទារ​ឲ្យ​ឪពុក​រូបនេះ​បញ្ឈប់​សកម្មភាព​ដ៏​ព្រៃផ្សៃ​នេះ ដែល​គាត់​កំពុង​ធ្វើ និង​ស្លៀក​អាវ​ឲ្យ​កូន​របស់ខ្លួន ។ ទោះយ៉ាងណា ក្មេងប្រុស​នោះ​ពុំ​ព្រម​ទទួលយក​អាវ និង​ស្រែក​ដាក់​ពួកគេ​ថា​ឈប់​និយាយ​ទៅ ។​

​នៅពេលនោះ ឪពុក​រូបនេះ ក៏បាន​ការពារ​សកម្ម​ភាព​របស់ខ្លួន ដោយ​និយាយថា គាត់​កំពុង​ដាក់ទណ្ឌកម្ម​កូន​នេះ ព្រោះតែ​វា​លួច​លុយ ២០ ដុល្លារ ពីក្នុងផ្ទះ និង​បាន​ចំណាយពេល​ពេញ​មួយ​យប់​នៅ​ខាងក្រៅ​ផ្ទះ និង​គេច​សាលារៀន​ទៀតផង ៕ ចន្ទី​

spot_img
×