Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិបត្តិ​ការទូត រុស្ស៊ី​បន្ត​បណ្តេញ​អ្នកការទូត ៥៩​នាក់ មកពី​ប្រទេស​ចំនួន ២៣

spot_img

​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ រុស្ស៊ី​បាន​បន្ត​បណ្តេញ​អ្នកការទូត​ចំនួន ៥៩​នាក់ និង​ប្រកាស​ថា ពួកគេ​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​ប្រទេស ៤​ផ្សេងទៀត ក្នុង​ជម្លោះ​ដែល​កាន់តែ​វិវត្តន៍​អាកា​ក្រក់​ទៅ​ជាមួយ​លោកខាងលិច ជុំវិញ​ករណី​បំពុល​អតីត​ចារ​បុស​រុស្ស៊ី​និង​កូនស្រី​របស់​លោក​នៅ​អង់គ្លេស -​នេះ​បើ​តាមរយ​ទ័រ​។​

​វិបត្តិ​ការទូត​រុស្ស៊ី​បន្ត​បណ្តេញ​អ្នកការទូត ៥៩​នាក់ មក​ប្រទេស​ចំនួន ២៣

​រុស្ស៊ី​ឲ្យដឹងថា ពួកគេ​កំពុង​ឆ្លើយតប​នឹង​ទង្វើ​បណ្តេញ​អ្នកការទូត​ដែល​ប្រទេស​មួយចំនួន​ធំ​នៅ​លោកខាងលិច បាន​រួមដៃគ្នា​ជាមួយ​ក្រុង​ឡុង​និង​វ៉ាស៊ីនតោន ដាក់ទណ្ឌកម្ម​មកលើ​ក្រុង មូ​ស្គូ​ជុំវិញ​ករណី​បំពុល​ខាងលើ​។​

​មុន​នេះ​មួយ​ថ្ងៃ​ក្រុង​មូ​ស្គូ បាន​បណ្តេញ​អ្នកការទូត​អាមេរិក ៦០​នាក់ ហើយ​បិទទ្វារ​ស្ថាន​អគ្គ​កុងស៊ុល​អាមេរិក នៅ​ទីក្រុង St Petersburg ដ៏​លំដាប់​ទី​២​របស់​រុស្ស៊ី ក្នុង​បរិបទ​មួយ​ផ្សេង​ទៀត នៅ​ថ្ងៃ​ដដែល​ក្រសួង​ការបទេស​រុស្ស៊ី​បាន​ប្រកាស​ប្រាប់​អង់គ្លេស​ថា ៖ អង់គ្លេស​មាន​រយៈពេល​១​ខែ ដើម្បី​កាត់បន្ថយ​ប្រតិភូ​ការទូត​របស់​ខ្លួន​នៅ​ក្រុង​មូ​ស្គូ​ឲ្យ​សល់​ត្រឹម​ចំនួន ប្រតិភូ​ការទូត​រុស្ស៊ី​នៅ​អង់គ្លេស ៕ សូ​យ​ន​

spot_img
×