Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងធ្លាក់ភ្នែក​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រួច​រត់គេចខ្លួន ចុង​ក្រោយ​ទើប​ដឹងថា អ្នក​ស្លាប់​និង​របួស​គឺ​ជា​កូន​ប្រុស​និង​ប្រពន្ធ​របស់​ខ្លួន​សោះ​(Video inside)

spot_img

​បុរស​ម្នាក់​នៅ​ប្រទេស​ចិន​បាន​បើកបរ​រថយន្ត​បុក​ចំ​កង់​អគ្គិសនី​មួយ​គ្រឿង​នៅតាម​ផ្លូវ រួច​រត់គេច​។ ក្រោយពេល​ត្រូវ​បាន​ចាប់​ខ្លួន​ទើប​បុរស​នោះ​ដឹងថា ជនរងគ្រោះ​គឺជា​ប្រពន្ធ​និង​កូនបង្កើត​របស់​ខ្លួន​សោះ​។​

​តាម​មីរ ករណី​ដ៏​កម្រ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ២២​និង​៣០​នាទី ថ្ងៃទី ២៥ ខែ​មីនា នៅ​ផ្លូវ​មួយ​នា​ទីក្រុង Zibo ខេត្ត Shandong ប្រទេស​ចិន ។ អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ត្រកូល Zhang បាន​បន្ត​បើករថយន្ត​គេច​ដោយ​ពុំ​ព្រម​ឈប់ ខណៈ​ពេល​បាន​បុក​ចំ​កង់​អគ្គិសនី​មួយ​គ្រឿង​ដែល​មាន​ស្ត្រី​ដឹក​ក្មេងប្រុស​ម្នាក់​។​

​បុរស​រូបនេះ​បាន​ស្រែក​ទ្រហោ​រយំ​ក្រោយ​ពេល​ដឹង​អត្តសញ្ញាណ​ជនរងគ្រោះ​។​

​នៅ​យប់​នោះ​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​សំឡឹង​ឃើញ​ស្លាក​លេខ​រថយន្ត ហើយ​ក៏​ទូរស័ព្ទឲ្យ​ប៉ូលិស​ជុំវិញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​រណ៍​នេះ ។ រថយន្ត​សង្គ្រោះ​បន្ទាន់​១​គ្រឿង ត្រូវបាន​គេ​ហៅ​មក​បញ្ជូន​ជនរងគ្រោះ​ទាំង​ពីរ​ទៅកាន់​មន្ទីរពេទ្យ​។​

​ទោះបី​ក្រុមគ្រូពេទ្យ​ខំ​ប្រឹងប្រែង​យ៉ាង​ក៏​មិន​អាច​សង្គ្រោះ​ជីវិត​ក្មេងប្រុស​នោះ​បាន​។ ចំណែក​ម្តាយ​របស់​វា​រងគ្រោះ​ធ្ងន់​កំពុង​បន្ត​ធ្វើ​ការសង្គ្រោះ​។​

​ក្រោយពេល​ត្រូវ​ចាប់ខ្លួន Zhang បាន​ស្រែកយំ​មិន​ឈប់​បន្ទាប់ពី​ដឹងថា ខ្លួន​បាន​បុក​ចំ​ភរិយា និង​កូនប្រុស​។​

​កន្លែងកើតហេតុ​

Zhang សារភាព​ប្រាប់​ប៉ូលិស​ថា ៖ នៅ​យប់​ថ្ងៃទី ២៥ ខែ​មីនា និង​ភរិយា​ព្រមទាំង​កូនប្រុស បាន​ទៅ​បរិភោគ​អាហារ​នៅ​ផ្ទះ​សាច់ញាតិ​ម្នាក់ ។ ពេល​វិលត្រឡប់​មក​វិញ​ខ្លួន​បាន​បើករថយន្ត ខណៈពេល​ដែល​ភរិយា​និង​កូនប្រុស​ជិះ​កង់​អគ្គិសនី​ជាមួយគ្នា ។ ព្រោះតែ​ផឹក​ច្រើនពេក​ធ្វើឲ្យ Zhang ធ្លាក់​ភ្នែក​បាត់​ម្ចាស់ការ រួច​បង្ក​គ្រោះថ្នាក់​នេះ​ឡើង ។​

​ពិតជា​ទឹក​ប្តូរ​និស្ស័យ​ប្រល័យ​ជីវិត​កូន​ប្រពន្ធ ៕ លី​សា​

spot_img
×