Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​បៀរ Tiger នឹង​ចាប់ឆ្នោត​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៧ នៅ​ចុង​សប្តាហ៍​នេះ​

spot_img

​រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០១៧ ខាងមុខនេះ ស្រា​បៀរ​ថៃ​ហ្គ័​រ (Tiger Beer) នឹង​រៀបចំ​កម្មវិធី​ចាប់ឆ្នោត​វគ្គ​ផ្តាច់ព្រ័ត្រ រដូវ​កាល​ឆ្នាំ​២០១៧ នៅ​ស្ថានីយទូរទស្សន៍ PNN ដែល​ផ្សាយ​ផ្ទាល់ នៅវេលា​ម៉ោង 8:00-10:00​យប់ ដើម្បី​ផ្តល់រ​ង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ Tiger ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ Tiger របស់ខ្លួន​។​

​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ Tiger ឆ្នាំ ២០១៧ បានរៀបចំ​ការចាប់​ឆ្នោត​ដែលមាន​ការចូលរួម​សម្តែង​កម្សាន្ត សប្បាយរីករាយ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនរូប​ដូចជា​៖ លោក​ខេ​មរ សេរី​មន្ត កញ្ញា សុខ ស្រី​នាង លោក ហ្សូ​ណូ និង លោក នី​កូ​។​


​កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ សម្រាប់​ការចាប់​ឆ្នោត​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល ឆ្នាំ ២០១៧ នេះ ស្រា​បៀរ Tiger នឹងធ្វើ​ការចាប់​ឆ្នោតរ​ង្វាន់​ធំ​រថយន្ត AUDI Q5 ស៊េរី​ឆ្នាំ 2016 ដ៏​ថ្មី​សន្លាង ចំនួន ១ រង្វាន់ រូ​ម​ជាមួយ​រង្វាន់​ជាច្រើន​ទៀត​ដូចជា​៖ IPhone 7 ចំនួន ២​រង្វាន់ ទូរទស្សន៍ Smart TV ចំនួន ២​រង្វាន់ និង​ទូរ​ទឹកកក ចំនួន ៥ រង្វាន់​។ តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ដែលជា​ម្ចាស់​រង្វាន់​ទាំងនោះ​? កុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!!

​ឆ្លុះបញ្ចាំង​ប្រណិត​ភាព​នៃ​អាពាហ៍ពិពាហ៍ ជាមួយ​ស្រា​បៀរ Tiger!

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

spot_img
×