Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីវិត​ស្ត្រី​មេម៉ាយ​ពិការ​កំពស់​តែ ៩ តឹក តស៊ូ​ចិញ្ចឹម​កូន​គួរ​ឲ្យ​រំភើបចិត្ត​

spot_img

​​ស្ត្រី​ជា​ម្តាយ​ដែល​ឈរ​លើ​កៅអី​ដើម្បី​លក់​ទំនិញ​ខាងលើ ឈ្មោះថា Liu Aihua ។ គាត់​គឺជា​នារី​ម្នាក់ ដែល​អំណត់​ព្យាយាម​ទាស់​តែ​គាត់​មាន​កម្ពស់ ៩០cm ប៉ុណ្ណោះ​។ កុមារភាព​របស់គាត់ ពិតជា​សោ​កស​ង្វេង​ក្រៃលែង ៖ ពុំ​បាន​ទៅ​រៀន ធំ​ឡើង​ក៏​ពុំ​អាច​រក​ការងារ​ធ្វើបាន​។​

Liu Aihua ជាមួយនឹង​កូន​ប្រុស​សម្លាញ់​

​រហូត​មាន​វ័យ ៣៨​ឆ្នាំ ទើប Liu បាន​ជួប​គូស្នេហ៍​ប្រចាំជីវិត​របស់ខ្លួន ។ ស្វាមី​របស់​គាត់​ឈ្មោះ Chen Wanpeng កម្ពស់ ១,៧០​ម៉ែត្រ ។ ពេល​យក​គ្នា​ដំបូង គ្រួសារ​លោក Chen បាន​ប្រឆាំង​យ៉ាងខ្លាំង ព្រោះ​បារម្ភ​ថា Liu ពុំ​មាន​សមត្ថភាព​ធ្វើ​ជា​ម្តាយ​បាន ។ គាត់​ប្រាប់ថា ប្តី​របស់​ខ្ញុំ​តែង​ធ្វើ​ល្អ​ចំពោះ​ខ្ញុំ ទោះ​នរណា​និយាយ​អំពី​ខ្ញុំ​ក៏​គាត់​មិន​ចាប់​អារម្មណ៍​ដែរ នេះ​ជា​អំឡុង​ពេល​សុភមង្គល​បំផុត​របស់ Liu Aihua។​

​មិន​យូរ​ប៉ុន្មាន​ផង Liu មាន​គភ៌ ។ ប៉ុន្តែ​ជាមួយ​រាងកាយ​តូច​ច្រឡឹង នាង​ពុំ​អាច​ថែរក្សា​គភ៌​បាន​គ្រប់​ខែ​ឡើយ នាង​បាន​បង្កើត​កូន​ពុំ​គ្រប់​ខែ​នៅ​ខែ​ទី​៧ នោះ​គឺ​ថ្ងៃទី ២៩/៩/១៩៩២​។ Liu នាង​ទទួលបាន​កូនប្រុស​ម្នាក់​ដែល​មាន​សុខភាព​មាំមួន​ដាក់ឈ្មោះថា Chen Zhiwei ។​

​ព្រហ្ម​លិខិត​ពិតជា​មិន​ប្រណី គ្រា​ដែល​ទទួល​សុភមង្គល​ពេល​លេញ​ប៉ុន្មាន​ផង ៣​ឆ្នាំក្រោយ​ប្តី​របស់​នាង​បានកើត​ជំងឺមហារីក​រួច​ក៏​លាចាក​លោក​ទៅ​។​

​វា​ជា​ការបាត់បង់​និង​ឈឺ​ឆាប់​ធំធេង​ចំពោះ​ជីវិត​របស់​នារី​ម្នាក់​ដែល​អភ័ព្វ​ពី​កំណើត ហើយ​នាង​នឹកស្មានថា ខ្លួន​ពុំ​អាច​ទ្រាំទ្រ​បាន ។ ប៉ុន្តែ​ពេល​សម្លឹងមើល​កូន​នាង​គិតថា ត្រូវ​បន្ត​រស់ ហើយ​ដើម្បី​ចិញ្ចឹម​កូន​ប្រុស​ឲ្យក្លាយ​ជា​មនុស្ស​ម្នាក់​ដូច​គេ​ដូច​ឯង​។​

​នៅ​អំឡុង​ពេល​ដំបូង​ក្រោយ​មរណៈភាព​របស់​ប្តី អ្នកជិតខាង​នាង​ខ្លះ​បាន​ទូន្មាន​ឲ្យ​នាង Liu យក​កូន​ឲ្យគេ​ទៅ ព្រោះ​ខ្លាច​ពុំ​អាច​ទ្រទ្រង់​និង​ចិញ្ចឹម​ក្មេងប្រុស​នេះ​បាន​ល្អ ។ យ៉ាងណាក្តី នាង​បាន​មាន​ការសម្រេចចិត្ត​មួយ​សម្រាប់​ខ្លួន​រួចជាស្រេច​។​

​ក្រោយពេល​ត្រូវ​បណ្តេញចេញ​ពី​ការងារ ប្រាក់ឧបត្ថម្ភ​ជាង ៤០០​យាន់ (​ប្រមាណ ៦០​ដុល្លារ​) បាន​ក្លាយ​ជា​ប្រភព​តែមួយគត់​ទ្រទ្រង់​ជីវភាព​ម្តាយ​នឹង​កូន​។​

​ដើម្បី​មាន​លុយ​បង់​កម្រៃ​ឲ្យ​កូន​រៀន Liu Aihua បាន​ទៅ​លក់ដូរ​ជា​រៀង​រាល់ថ្ងៃ​តាម​ដង​វិថី ។ ដើម្បី​កូន​នាង​ពុំដែល​តូចចិត្ត​នឹង​ការពេបជ្រាយ​ការ​សម្លក់សម្លឹង​ពី​សំណាក់​អ្នក​ដទៃ​ចំពោះ (​មនុស្ស​តឿ​) ម្នាក់ Liu Aihua ឈរ​លើ​កៅអី ១០​ម៉ោង​ក្នុង​១​ថ្ងៃ ដើម្បី​រក​ប្រាក់​បន្ថែម ៤០​យាន់ (​ប្រមាណ ១០​ដុល្លារ​) សម្រាប់​ចិញ្ចឹម​កូន​។​

​បន្លែ​ស្ទើ​ក្លាយ​ជា​អាហារ​សំខាន់ស​ម្រាប់​ម្តាយ​និង​កូន​

​ពេល​ណា​ក៏​ដោយ​ឲ្យតែ​មាន​សល់​លុយ​កាក់​ខ្លះ​ដើម្បី​ទិញ​សាច់ Liu Aihua តែង​ទុក​ឲ្យ​កូនប្រុស ហើយ​នាង​ពុំ​ដែល​បរិភោគ​សូម្បី​មួយ​ចំណិត​។​

​ស្នាមញញឹម​របស់​មនុស្ស ដែល​មួយជីវិត​ប្រឈម​នឹង​ការពេបជ្រាយ បាន​អង្រួន​បេះដូង​របស់​អ្នក​អាន បន្ទាប់​ពី​អត្ថបទ​នេះ​ត្រូវបាន​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម​៕ ចន្ទ្រា​

spot_img
×