Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាភាពយន្ត​នឹង​ពុំ​អាច “​រះ​” បាន ប្រសិនបើ​គ្មាន​បច្ចេកវិទ្យា ភាព​ប៉ិនប្រសប់​របស់​អ្នក​ស្ថិតនៅ​ពីក្រោយ​ឆាក​នោះទេ

spot_img

ទស្សនិកជន​ទាំងឡាយ​ពិតជា​មាន​ភាព​រំភើបរ​ន្ធ​ត់​ពេល​ឃើញ​ហេតុការណ៍​ស្រស់ៗ​បង្ហាញ​ឡើង​លើ​អេក្រង់ ។ ភាគច្រើន​នៃ​ទស្សនិកជន​គឺ​សរសើរ​តួអង្គ​ដែល​កំពុង​និមិត្ត​ឡើង​នៅ​ពី​មុខ​គេ ហើយ​ពុំ​បាន​ដឹងថា អ្វីៗ​ទាំងនោះ​នឹង​ពុំ​អាច​កើតមាន​បាន​ប្រសិនបើ​គ្មាន​បច្ចេកវិទ្យា និង​អ្នក​ដែល​មាន​ទេពកោសល្យ​ប៉ិនប្រសប់​ជួយ​នៅ​អំឡុង​ពេល​ថត​វា​ឡើយ​។​

​ប្រុស​ស្អាត Ji Cahng ត្រូវបាន​អ្នកឯកទេស​ខាង​តុបតែង លាប “​ថ្នាំ​ក្រហម​” បង្ក​ជា​លំហូរ​ឈាម​ចេញពី​ស្នាមរបួស ។ ពេល​នោះ​អ្នក​ពិតជា​អាណិត​និង​រន្ធត់​ចិត្ត​ខ្លាំង​ណាស់​មែ​ន​ទេ​?

​នេះ​គឺជា Ji Cahng ក្រៅ​ខ្សែភាពយន្ត រូប​សម្ផស្ស​រាងរៅ​របស់​គាត់​ពិតជា​មិន​សមជា​តារា​អាជីព​សម្តែ​ង​ក្នុង​ឈុត​ឆាក​វាយតប់​សោះឡើយ​មែន​ទេ​?

​នេះ​ជា​ទិដ្ឋភាព​គួរឲ្យខ្លា​ចមួយ​បាន​និម្មិត​ឡើង​លើ​អេក្រង់​ខ្សែភាពយន្ត​កូរ៉េ ដំបៅ​គួរឲ្យខ្លាច​លើ​ដងខ្លួ​ននាង​គឺជា​ស្នាដៃ​របស់​អ្នក​នៅ​ក្រោយ​ឆាក ។​

​វា​ជា​ឈុត​មួយ​ក្នុង​រឿង Evil Twin

​ភាពយន្ត​រន្ធត់​ចិត្ត​រឿង Train to Busan ក៏​ទាមទារ​អ្នកជំនាញ​តុបតែង​ដ៏​ប៉ិនប្រសប់ បង្កើត​ជា​តួអង្គ​ខ្មោចឆៅ​ដែល​គួរឲ្យខ្លាច ។​

​នៅក្នុង​សាច់រឿង​តួ​សម្តែង​ទាំងនោះ​ពិត​ជា​គួរឲ្យខ្លា​ចបែប​នេះឯង​

​តាមពិត​ទៅ​ពួកគេ ត្រូវបាន​អ្នកឯកទេស​តុបតែង ដោយ​ឧបករណ៍ និង​ទឹក​ថ្នាំ​ស្រដៀង​គ្នា​បែប​នេះ ។​

​សូម្បី​តែ​ស្នាម​ឈាម​ហូរ​ក្តី​ក៏​ទាមទារ​ការ​ប៉ិនប្រសប់ និង​ភាព​ម៉ត់ចត់​ធ្វើយ៉ាងណា ពេល​សម្តែង​មើលទៅ​គួរឲ្យខ្លាច ។​

​ក្នុង​ខ្សែភាពយន្ត Train to Busan ក្នុង​ឈុត​បែបនេះ​ពុំ​មាន​ប្រើ​បច្ចេកវិទ្យា​ជួយ​ឡើយ អ្វីៗ​លើ​រាងកាយ​ផ្ទៃមុខ​តួ​សម្តែង​សុទ្ធសឹង​ជា​ស្នាដៃ​របស់​អ្នក​នៅ​ពីក្រោយ​ឆាក ។​

​កំពូល​តារា​សម្តែង Lee Min Ho ក៏​ពិត​ជា​គួរឲ្យខ្លាច និង​គួរឲ្យ​អាណិត​ក្រោយ​ពេល​ពី​បាន​តុបតែង​ស្នាម​ជាំ ស្នាម​ឈាម និង​ស្នាមរបួស​ពេញ​ផ្ទៃមុខ និង​ខ្លួន​។​

​ងាក​មក​ខ្សែភាពយន្ត​ចិន​វិញ​ក៏​មាន​នូវ​ទិដ្ឋភាព​ដែល​ទស្សនិកជន​ពុំ​នឹកស្មាន​ដល់​។​

​ដើម្បី​ផ្តិត​យក​ទិដ្ឋភាព​តួអង្គ​ម្នាក់​ត្រូវ​ស្លាប់ យ៉ាង​សាហាវ​ឃោរឃៅ​នោះ អ្នក​នៅ​ក្រោយ​ឆាក​ត្រូវ​ត្រៀម​ទុក​ជា​ស្រេច​នូវ​រូប​ក្រមួន​មួយ​ដែល​ដូចគ្នា​បេះបិទ​នឹង​តួ​សម្តែង ។​

​ក្នុង​រឿង​ថាំង​ចេង​ទៅ​ចម្លង​ធម៌ ស្វា​អ៊ូ​ខុង មាន​ឆាកប្រយុទ្ធ ៣​ធំៗ ។ អ្នក​នៅ​ក្រោយ​ឆាក​ត្រូវ​ចំណាយ​ពេល​តុបតែង​យ៉ាងយូរ ទើប​ទទួលបាន​ជោគជ័យ​បែបនេះ​។ អ៊ូ​ខុង ត្រូវបាន​អ្នកឯកទេស​ផលិត និង​បំពាក់​មួក​១​ពិសេស គ្រប​ជិត​ស្បែកក្បាល និង​មុខ ។​

​ការតុបតែង​បែប​នេះ​ឯង​ទើប​ធ្វើឲ្យ​តួអង្គ​អ៊ូខុង​បន្សល់ទុក​ក្នុង​អារម្មណ៍​ទស្សនិកជ​ន ។​

​សូម្បី​តែ​រោម​របស់​តួអង្គ​អ៊ូ​ខុង ក៏​ត្រូវបាន​គេ​ផ្លុំ សិត​យ៉ាង​ជំនាញ​។​

​តាមពិត​ទៅ​តួអង្គ​នេះ​គឺជា​បុរស​ស្រស់​សង្ហារ​ម្នាក់​សោះ​។​

​រូបភាព​ខាងក្រោម​ក្រោយពេល​ទស្សនា​ទើប​ដឹងថា អ្នកផ្តល់​ពន្លឺ​ក្រោយ​ឆាក​ដល់​តារា​សម្តែង​ទាំងនោះ មានតម្លៃ​ធំធេង​ណាស់ ។ ប៉ុន្តែ​ពួកគេ​ពុំ​ដែល​ត្រូវបាន​ទស្សនិកជន​ស្គាល់​ឡើយ​។ ខាងក្រោម​ជា​រូបភាព​ដែល​ប្រិយមិត្ត​យល់ដឹង​ពី​ការលំបាក​របស់​អ្នក​ទាំងនោះ​៕ ចន្ទ្រា​

 

spot_img
×