Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ កងទ័ព​ត្រូវ​បន្ត​បំពេញ​ភារកិច្ច​របស់​ខ្លួន ក្នុង​កិច្ច​ការពារ​ជាតិ​

spot_img

មូលដ្ឋាន​សមុទ្រ​រាម​៖ កត្តា​សន្តិភាព បាន​ផ្តល់ឱកាស​ឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់រូប ប្រារព្ធ​ពិធី​បុណ្យ​តាម​ប្រពៃណី​ជាតិ ដែល​បាន​បង្ហាញ​ឱ្យឃើញ​ពី​សង្គម​ជាតិ​មួយ ដែល​មាន​វប្បធម៌ ប្រពៃណី អរិយធម៌ សីលធម៌ និង​ចរិយា​ធម៌​ដ៏​ល្អ​ផូរផង់​។​

​នៅ​មូលដ្ឋាន​សមុទ្រ​រាម នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ លោកនាយ​ឧត្តមសេនីយ៍​ប៉ុល សារឿ​ន អគ្គមេបញ្ជាការ​នៃ​កង យោធពល​ខេមរភូមិន្ទ បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ដល់ នាយ​នា​វី នាយ​នា​វី​រង​និង​ពល​នាវិក​ទាំងអស់​នៃ​កងទ័ពជើងទឹក នា​ឱកាស​អបអរសាទ​រ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​។​

​នាយ​ឧត្តមសេនីយ៍ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំមក​នូវ​សុខ​សន្តិភាព​ពេញ​បរិបូណ៍ និង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​លោក​មេបញ្ជាការ បាន​ថ្លែងថា ទន្ទឹម​ការចូលរួម​សប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ យើង​ជា​កងទ័ព​ត្រូវ​បន្ត​បំពេញ​ភារកិច្ច​របស់​ខ្លួន ក្នុង​កិច្ច​ការពារ​ជាតិ និង​សហការ​ការពារ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ឱ្យបាន​កាន់តែ​ល្អប្រសើរ ស័ក្តិសម​ជា​កងទ័ព​ដែល​ប្រសូត្រ​ចេញពី​ប្រជាពលរដ្ឋ គឺ​ធ្វើ​អ្វីៗ​ដើម្បី​ប្រជាពលរដ្ឋ​។​

​លោក​បាន​បញ្ជាក់បន្ថែម​ថា “​ខ្ញុំ​សូម​នាំមក​នូវ​ការសាកសួរ​សុខទុក្ខ​នឹក​រំលឹក និង​ការកោតសរសើរ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​ តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត សម្តេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ជូន​ចំពោះ​នាយ​នា​វី នាយ​នា​វី​រង និង​ពល​នាវិក​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង លះបង់​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា​ស្មារតី ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ក្នុង​បុព្វហេតុ​នៃ​កិច្ច​ការពារ​ជាតិ “៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×