Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ការពារជាតិ​អា​មេ​រិច ទៅ​ទស្សនៈកិច្ច​តំបន់​គ្មាន​កងទ័ព​ខ័​ណ្ឌ​កូរ៉េ​ខាង​ទាំងពីរ​

spot_img

​រដ្ឋមន្ត្រី​ការពារជាតិ​អា​មេ​រិច James Mattis នៅ​ថ្ងៃ​សុក្រ​នេះ​បានធ្វើ​ដំណើរ​ទៅ​ទស្សនៈកិច្ច​តំបន់​គ្មាន​កងទ័ព (DMZ) ដែល​ខ័​ណ្ឌ​ប្រទេស​កូរ៉េ​ទាំងពីរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារ​ព៌​ត​មាន​អា​មេ​រិច​ស៊ី​អ៊ិន​អ៊ិន (CNN)​។​

​ឈរ​នៅ​ចំងាយ​តែ​ប៉ុន្មាន​យ៉ា​ត​ប៉ុណ្ណោះ​ពី​ទឹកដី​កូរ៉េខាងជើង រដ្ឋមន្ត្រី​ការពារជាតិ​អា​មេ​រិច​បាន​និយាយថា អា​មេ​រិច និង​កូរ៉េខាងត្បូង​ប្តេជ្ញាចិត្ត​ក្នុងការ​ប្រើប្រាស់​ផ្នែក​ការទូត​ដើម្បី​ដោះស្រាយ​ប​ញ្ហ​របស់​ប្រទេស​កូរ៉េខាងជើង​។​

​លោក​និយាយ​ដូច្នេះ​ថា “​ការបង្ក​រឿង​របស់​កូរ៉េខាងជើង​នៅតែ​បន្ត​ការគំរាមកំហែង​នៅក្នុង​តំបន់ និង​សន្តិភាព​ពិភបលោក ហើយ​ទោះបីជា​មានការ​ថ្កោលទោស​ជា​ឯក​ច្ឆ័​ន​ពី​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​ក៍​ដោយ ក៍​ប្រទេស​នេះ​នៅតែ​បន្តសកម្មភាព​”​។​

​ដោយ​ឈរ​បែរមុខ​ទៅ​កូរ៉េខាងជើង លោក Mattis និយាយថា គោលដៅ​របស់​ពួកយើង​គឺ​មិនមែន​សង្គ្រាម​នោះទេ ប៉ុន្តែ​ជាការ​ធ្វើ​ឲ្យ​ឧ​ប​ទ្វី​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។​

​ការ​មក​ទស្សនៈកិច្ចរ​បស់​មន្ត្រីជាន់ខ្ពស់​អា​មេ​រិច នៅ​តំបន់​គ្មាន​កងទ័ព​នេះ​ធ្វើឡើង ក្រោយពេល​ទីក្រុង​ព្យុងយ៉ាង​នៅ​សប្តាហ៍​នេះ​បាន​បង្កើត​ការគំរាមកំហែង​ជាថ្មី តាមរយៈ​ការចង់​សាក​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ដី​។​

​លោក Mattis បាន​ទៅ​ទស្សនៈកិច្ច​តំបន់​អភិរក្ស Ouellette ដែលជា​តំបន់​ព្រំដែន​មានការ​យាមកាម​តឹងតែង​ខ្លាំង មុនពេល​លោក​ទៅ​ទស្សនា​ផ្ទះ​សេរីភាព (Freedom House) ស្ថិត​ក្នុងភូមិ Panjunmon ក្បែរ​បន្ទាប់​ព្រំដែន​ដែល​ខ័​ណ្ឌ​ចែក​ប្រទេស​កូរ៉េ​ទាំងពីរ​។​

​លោក​ថ្លែងថា “​ប្រវត្តិសាស្ត្រ​ធ្វើ​ឲ្យ​ពួកយើង​នឹកឃើញ​កាល​គ្រា​ដែល​ពួកយើង​តស៊ូ​ប្រយុទ្ធ​ជាមួយគ្នា​ក្នុង​គ្រា​ដ៍​លំបាក ហើយ​ឥឡូវ​ក៍​ពួកយើង​នឹង​នៅ​ជាមួយគ្នា​ដែរ​”​។​

​តំបន់​គ្មាន​កងទ័ព គឺជា​តំបន់​ព្រំដែន​រវាង​ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​។ វា​មាន​ទំហំ ៤​គីឡូម៉ែត្រ និង​លាតសន្ធឹង​ចំងាយ ២៥០​គីឡូម៉ែត្រ ហើយ​មាន​ប៉ុស្តិ៍​យាម មីន និង​ប្រព័ន្ធ​ការពារ​ជាច្រើន​។​

​តំបន់​គ្មាន​ព្រំដែន​នេះ​ត្រូវបាន​បង្កើតឡើង​ដោ​យស​ន្និ​សញ្ញា​ឈប់​បាញ់​គ្នា​ក្នុង​ឆ្នាំ ១៩៥៣ ដែល​បានបញ្ចប់​សង្គ្រាម​កូរ៉េ ប៉ុន្តែ​បើតាម​លក្ខណៈ​បច្ចេកទេស ភាគី​ទាំងពីរ​នៅតែមាន​ជម្លោះ​ដដែល ខណៈដែល​សន្ធិសញ្ញា​សន្តិ​ភាព​មិនដែល​ត្រូវបាន​គេ​ចុះហត្ថលេខា​ឡើយ​៕ ដោយ ៖ សុភ័ក្ត្រ

 

spot_img
×