Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើឲ្យ​គេ​មានគភ៌ ព្រាននារី​រូបនេះ​ថែមទាំង Block facebook និង​លេខ​ទូរស័ព្ទ អតីត​ស្រី​ស្នេហ៍​បានធ្វើ​នូវ​រឿង​មួយ ខ្មាស​គេ​ជាង​លេច​…

spot_img

​នារី​ម្នាក់​នៅ San Luis Potosí បាន​នឹកឃើញ​វិធី​ដ៏​លេចធ្លោ​មួយ​ដើម្បី​តាម​ប្រមាញ់​ព្រាននារី ដែល​បាន​ធ្វើឲ្យ​នាង “​ហើម​ពោះ​” រួច​គេច​បាត់​ស្រមោល ហើយ​ថែមទាំង​កាត់ផ្តាច់​រាល់​ខ្សែរយៈ​ទំនាក់ទំនង​។​

​នាង​បាន​ជួល​ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​មួយ​ធំ ក្នុងនោះ​នាង​បាន​បោះពុម្ព​រូបថត​បុរស​ម្នាក់​ពាក់​មួក​អម​ដោយ​ឈ្មោះ​ពេញលេញ និង​សារ​ឯកជន​មួយ​របស់​នាង​សរសេរថា ៖ “​តាម​ប្រមាញ់ ! Carlos Orozco ពិនិត្យ​គភ៌​វិជ្ជមាន​អូន​មាន​ផ្ទៃពោះ​ហើយ​” នៅ​ពីក្រោម​នោះ​នាង​សរសេរ​អក្សរ​តូចៗ​ថា គាត់​បាន​ទប់ស្កាត់​ខ្ញុំ​លើ facebook ហើយ​ពុំ​ទទួល​ទូរស័ព្ទ​របស់​ខ្ញុំ រួច​សរសេរ​បន្ថែម​ក្នុង​វង់ក្រចក​ថា ៖ “​មិត្តរ​បស់បង ដូច​ដែល​បង​ធ្លាប់​ឧទ្ទេស​នាម​ខ្ញុំ​ចំពោះ​អ្នក​ទាំងឡាយ​” តាម​វិធី​នេះ ប្រព័ន្ធ​ព័ត៌មាន​សង្គម និង​ការចែករំលែក​រាប់ពាន់​លើ facebook និង Twitter ធ្វើឲ្យ​ព័ត៌មាន​នេះ ស្ថិតនៅ​លើ​ទំព័រមុខ​សារព័ត៌មាន​ធំៗ នៃ​បណ្តា​ប្រទេស​អាមេរិក​ឡាទីន ។​

​នារី​រូបនេះ​បាន​បញ្ជាក់បន្ថែម​ថា វា​ជា​ជម្រើស​តែ​១​គត់ ដើម្បី​ផ្តល់ព័ត៌មាន​ដល់​ព្រាននារី​ដែល​ជា​ឪពុក​ក្មេង​នេះ​ដឹង ដោយសារតែ​គាត់​បាន​ទប់ស្កាត់​រាល់​ទំនាក់ទំនង​ជាមួយ​ខ្ញុំ​។​

​មនុស្ស​ទាំងឡាយ​ដែល​ឃើញបែបនេះ សុទ្ធសឹង​វាយតម្លៃថា ជម្រើស​ផ្សាយពាណិជ្ជកម្ម​បែបនេះ​ពិតជា​កំប្លុក​កំប្លែង ប៉ុន្តែ​វា​ពុំ​បាន​ធ្វើឲ្យ​គេ​ផ្ទុះសំណើច​៕ ចន្ទ្រា​

spot_img
×