Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោស​ប្រហារជីវិត ៦ សម្រាប់​ក្រុម​ឧក្រិដ្ឋជន​ដែល​សម្លាប់​មនុស្ស ៨​នាក់ ក្នុង​គ្រួសារ​មួយ​យ៉ាង​សាហាវ ក្នុង​អំឡុង​ពេល​មិន​ដល់ ២​នាទី​ផង

spot_img

នៅ​ថ្ងៃ ២៨ មីនា កន្លង​ទៅ​ថ្មីៗ​នេះ​តុលាការ​ថៃ​បាន​ប្រកាស​សាលក្រម​កាត់ទោស​ប្រហារជីវិត ចំពោះ​ឧក្រិដ្ឋជន ៦ រូប Surikfat Bannopwongsakul, 41 ឆ្នាំ​, Prajak Boontoy, 36 ឆ្នាំ​, Komsan Wiangnon, Abdulloh Doloh, 30 ឆ្នាំ​, Tawatchai Boonkong, 37 ឆ្នាំ​, និង Arun Thongkham, 29 ឆ្នាំ​។​

​តាម​កាសែត​បាងកក​ប៉ុស្តិ៍​ចុះ​ផ្សាយ​ឲ្យដឹងថា អំពើ​មនុស្សឃាត​ដ៏​សាហាវ​នេះ បាន​កើតឡើង​នៅ​រាត្រី​មួយ​ជិត​មួយ​ឆ្នាំ​មុន នា​ស្រុក Ao Luk ខេត្ត Kradi ប្រទេស​ថៃ បាន​ធ្វើឲ្យ​គ្រួសារ​មួយ​មាន​សមាជិក ៨​នាក់ បាន​ស្លាប់​យ៉ាង​អណោច​អ​ធ័ម ប្រភព​ដដែល​ឲ្យដឹងថា នៅថ្ងៃនោះ​តាំងពី​ម៉ោង ១៦ បុរស​៦​នាក់ បាន​បិទមុខ​ជិត បំពាក់​ដោយ​អាវុធ បានធ្វើការ​សម្រុកចូល រួច​ចាប់​មនុស្ស ១០​នាក់ ក្នុង​គ្រួសារ​លោក Worayut Sanglang ធ្វើជា​ចំណាប់ខ្មាំង​រង់ចាំ​គាត់​ត្រឡប់មក​ផ្ទះ​វិញ​។​

​នៅវេលា​ម៉ោង ២០​ថ្ងៃ​ដដែល លោក​Worayut បាន​មកដល់​ផ្ទះ​ហើយ​មានការ​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង​ព្រោះ​ឃើញ​បណ្តា​សមាជិក​ក្នុង​គ្រួសារ​សុទ្ធតែ​ត្រូវ​ចងដៃ និង​បិទ​ភ្នែក ។ បន្ទាប់មក​លោក​Worayut បាន​ត្រូវ​ក្រុម​មនុស្ស​នោះ​ចាប់​បញ្ចូល​ទៅក្នុង​បន្ទប់​មួយ​ដោយឡែក ដើម្បី​ជជែក​រឿង​អ្វី​មួយ​នោះ​តែ​ពុំ​បាន​សម្រេច​។​

​ដោយ​ពុំ​មាន​និយាយ​បន្ថែម​មួយ​ម៉ាត់​ណា ក្រុម​ឧក្រិដ្ឋជន​បាន​ប្រើ​កាំភ្លើង​បាញ់រះ​ទៅលើ​លោក​Worayut និង​ក្រុមគ្រួសារ​។ មិនបាន ២​នាទី​ផង មនុស្ស ៦​នាក់ ក្នុង​គ្រួសារ​ត្រូវបាន​បាញ់សម្លាប់​នៅនឹងកន្លែង​។ មនុស្ស ៣​នាក់​ទៀត រងរបួស​ធ្ងន់ ក្នុងនោះ​មាន​ស្ត្រី​ជា​ម្តាយ និង​ក្មេង​តូច ២​នាក់ ប៉ុន្តែ​មនុស្ស ២​នាក់ ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។

​សោកនាដកម្ម​គួរ​ឲ្យ​តក់ស្លុត​បាន​ធ្វើឲ្យរញ្ជួយ​ប្រទេស​ថៃ​ក្នុង​រយៈពេល​មួយ​វែង ។​

​បន្ទាប់​ពី​បំបែក​ករណីនេះ ប៉ូលិស​បាន​បញ្ជូន​ជនល្មើស​និង​វត្ថុតាង​ទៅ​តុលាការ​។ ទោស​ប្រហារជីវិត​ឧក្រិដ្ឋ ៦​នាក់ បាន​ត្រូវ​តុលាការ​ថៃ​ប្រកាស

​សាច់ញាតិ​ម្នាក់​ឈ្មោះ Anchalee Booterb របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​សំណាង​ល្អ​នៅ​មាន​ជីវិត​និយាយថា ៖ “​យើងខ្ញុំ​ពេញចិត្ត​នឹង​សាលដីកា​របស់​តុលាការ ។ ប៉ុន្តែ​ទោះបី​អ្នក​ទាំងនោះ​ត្រូវ​ប្រហារជីវិត​ក៏​មិន​អាច​នាំ​យក​មនុស្ស​ជាទី​ស្រឡាញ់រ​បស់​យើងខ្ញុំ​មកវិញ​បានដែរ ៕ សូ​យ​ន​

spot_img
×